គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៧ ​របស់​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រាជធានី​ ថ្ងៃទី​ ២៨ ​ខែ ​មីនា ​ដល់ ​ថ្ងៃទី ​២៩ ​ខែ ​មីនា ​ឆ្នាំ​២០១៧​​

ភ្នំពេញ​:ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជើញជាអធិបតី ភាពក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៦និងលើកទិសដៅការងារឆ្នាំ២០១៧។

ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ការអនុវត្តបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនគួបផ្សំនឹង វិធានការជាច្រើនទៀតនោះ ធ្វើអោយការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៦ មានលទ្ធផលគួរឲ្យកត់សម្គាល់មួយចំនួនដូចជា៖បានផ្សព្វផ្សាយ អប់រំ ដើម្បីបង្ការទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន និងឲ្យភ្ញាក់រលឹកទៅរកសេវាព្យាបាល ស្តារនីតិសម្បទា បានចំនួន ១៣.៦៦០.៦៨០ នាក់ និងបណ្តុះបណ្តាលជនបង្គោលបន្ថែមបានចំនួន២.៨៣១ នាក់។ រកឃើញ និងកត់ត្រាចំនួនអ្នកប្រើគ្រឿងញៀនបានកើនដល់ ២០.៦២១នាក់ (ឆ្នាំ២០១៥ចំនួន ១៦.៥៧៥នាក់) គឺកើនជាង ៣០%។ ហើយអ្នកប្រើគ្រឿងញៀនដែលបានចូលទៅទទួលសេវាព្យាបាលមានចំនួន ១១.៦០១នាក់ (ឆ្នាំ២០១៦ចំនួន ៧.៧៥៣នាក់) ស្មើនឹង ៥៦.២៥% នៃចំនួនអ្នកញៀនសរុប។សមត្ថកិច្ចអនុវត្តច្បាប់គ្រប់ប្រភេទបង្រ្កាបគ្រឿងញៀនចំនួន ៤២៤៦ ករណី ចាប់ជនសង្ស័យបានចំនួន ៩.៩៣៣ នាក់ និងរឹបអូសគ្រឿងញៀនបានចំនួនជាង ១៧៩ គីឡូក្រាម និងចាប់យកវត្ថុតាងជាច្រើនទៀត។ ហើយបានរៀបចំលេខាធិការដ្ឋានទទួលកិច្ចការគ្រឿងញៀន ទាំងនៅក្រសួង ស្ថាប័ន និងរាជធានី ខេត្ត៕

Visitor Counter

696612
Today
Yesterday
This Week
Last Week
This Month
Last Month
326
553
1830
691160
8208
22644