គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធ​អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​សន្និសីទ​តំបន់​ក្រោម​ប្រធានបទ ”​សម​កាល​សេដ្ឋកិច្ច​និង​សន្តិសុខ​អាស៊ាន​ឆ្នាំ​២០២៥

បាងកក ប្រទេស​ថៃ ៖ ព្រឹក​ថ្ងៃ​ពុធ​៣​រោជ ខែ​ពិសាខ ឆ្នាំច សំរឺ​ទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៨ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធ​អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​សន្និសីទ​តំបន់​ក្រោម​ប្រធានបទ ”​សម​កាល​សេដ្ឋកិច្ច​និង​សន្តិសុខ​អាស៊ាន​ឆ្នាំ​២០២៥ -ASEAN 2025: Synchronizing the Economic and Security Agendas“ ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០២-០៣ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​មជ្ឍមណ្ឌល​សន្និសីទ​អង្គការសហប្រជាជាតិ ទីក្រុង​បាងកក ប្រទេស​ថៃ​។​ ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធបាន​ថ្លែងថា សន្និសីទ​នេះ បាន​រៀបចំ​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​ឆ្ពោះទៅមុខ​រួមគ្នា​នៃ​ប្រជាជាតិ​អាស៊ាន និង​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥ ដែល​រួមមាន​៖ សមាហរណកម្ម សង្គម វប្បធម៌ ពាណិជ្ជកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការ​ឆ្លងកាត់​ព្រំដែន និង​អន្តោប្រវេសន៍ លំហូរ​កម្លាំង​ពលកម្ម និង​សកម្មភាព​ឆ្លងដែន​និង​ឧក្រឹដ្ឋ​កម្ម​ឆ្លងដែន​ខុសច្បាប់​។​ ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធបាន​ថ្លែង​ថា​បន្ត​ពី​កម្មវត្ថុ​សំខាន់ៗ​របស់​សន្និសីទ​នេះ​មាន​ជាអាទិ៍ ៖ ១. ការយល់ដឹង​ពី​បញ្ហា​ប្រឈម​សន្តិសុខ​និង​ឧក្រឹដ្ឋ​កម្ម​ឆ្លងដែន​ខុសច្បាប់​នៅក្នុង បរិបថ​នៃ​ការតភ្ជាប់​អាស៊ាន​។​ ២. ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ពន្ធ័ វិនិយោគ និង​ពាណិជ្ជកម្ម ដោយ​ធានាបាន​នូវ​សន្តិសុខ និង​ស្ថេរភាព​សម្រាប់​អាស៊ាន​ ៣. ការពិភាក្សា​និង​រៀបចំ​នូវ​ផែនទី​វិថី សម្រាប់​កិច្ចខិតខំ​រួមគ្នា​សម្រាប់​ការងារ​សន្តិសុខ និង​សេដ្ឋកិច្ច​រួម នៅ​ក្នង​បរិបថ នៃ​ស​មកាល​ឆ្នាំ​២០២៥​ខាងមុខ​។​។​

Visitor Counter

794994
Today
Yesterday
This Week
Last Week
This Month
Last Month
473
592
2522
789387
14397
28044