គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធ​អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​សន្និសីទ​តំបន់​ក្រោម​ប្រធានបទ ”​សម​កាល​សេដ្ឋកិច្ច​និង​សន្តិសុខ​អាស៊ាន​ឆ្នាំ​២០២៥

អបអរសាទរ​ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០១៨​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៏​ កែ​ គឹមយ៉ាន​ ឧបនាយក រដ្ឋមន្ត្រី​ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតី តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃអង្គារ​ ១៤កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២ត្រូវនិងថ្ងៃទី២៦ខែមិថុនា​ ឆ្នាំ២០១៨​ នៅសាល មហោស្រពកោះពេជ្រ ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ ស្ថានភាពនិន្នាការ នៃ ការផលិត ការចរាចរ និង ការប្រើប្រាស់ គ្រឿងញៀននៅក្នុងតំបន់ និងពិភពលោកនៅបន្តកើនឡើង, គ្រឿងញៀនតម្លៃ២លានដុល្លារ ត្រូវដុតបំផ្លាញចោល ។

ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន អាជ្ញាធរ ជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន បានបញ្ជាក់ថា ស្ថានភាព និង និន្នាការ នៃ ការផលិត ការ ចរាចរ និង ការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ នៅក្នុង តំបន់ និង នៅលើ សកលលោក មិន មាន ការថយចុះ នោះទេ ហើយនៅ ក្នុង រយៈពេល ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ កាន់តែមានលក្ខណៈរាលដាល កាន់តែស្មុគស្មាញឡើង និងបានប្រែក្លាយជាបញ្ហាប្រឈមមួយ គួរឱ្យព្រួយបារម្ភ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបែបនេះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» និងមានការអញ្ជើញចូលរួមពីសំណាក់លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក អង្គ វង្សវឌ្ឍនា រដ្ឋម ន្ត្រីក្រសួងយុត្តិធម៌, លោក សៀង សុខ ព្រះរាជអាជ្ញារងអមរាជធានីភ្នំពេញ, តំណាងឯកអគ្គរាជទូត អគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំកម្ពុជា តំណាងសាលារាជធានីភ្នំពេញ មន្ត្រីរាជការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប៣,៨០៩នាក់ នៅសាលមហោស្រពកោះពេជ្រ។
ប្រធានអាជ្ញាធរគ្រឿងញៀនរូបនេះ បាន ថ្លែងយ៉ាងដូច្នេះថា៖ «ស្ថានភាព និង និន្នាការ នៃ ការផលិត ការ ចរាចរ និង ការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ នៅក្នុង តំបន់ និង នៅលើ សកលលោក មិន មា នការថយចុះ នោះទេ ដោយ ក្នុង រយៈពេល ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ កាន់ តែមាន លក្ខណៈ រាលដាល និង ស្មុគស្មាញ ឡើងៗ ហើយ បាន ក្លាយជា បញ្ហា ប្រឈម មួយ គួរ ឱ្យ ព្រួយបារម្ភ »។
ទទ្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្រុម ឧក្រិដ្ឋជន លួចលាក់ ចរាចរ ឆ្លងកាត់ ចូលមក ប្រទេស កម្ពុជា នូវ គ្រឿងញៀន ខុសច្បាប់ ពី តំបន់ ផ្សេងៗ នៃ ពិភពលោកមាន ដូចជា៖ តំបន់ អាមេរិក ខាងត្បូង តំបន់ អាហ្វ្រិក តំបន់ អឌ្ឍ ច័ន្ទ មាស តំបន់ត្រីកោណមាស ជាដើម ហើយនៅក្នុង ទិវា អន្តរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន នេះ គណៈកម្មការ បំផ្លាញ គ្រឿងញៀន បានធ្វើការ ដុតបំផ្លាញ គ្រឿងញៀន ជាង៦៤ គីឡូក្រាម ដែល គ្រឿងញៀន ទាំងនេះ រឹបអូស បាន ពី ក្រុម ឧក្រិដ្ឋជន ជួញដូរ គ្រឿងញៀន នាពេល កន្លងមកនេះ ។ គ្រឿងញៀន ដែល ដុតបំផ្លាញ មានតម្លៃ ប្រមាណ ២ លាន ដុល្លា រ ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា ក្នុង រយៈពេល ៥ ខែ ដើមឆ្នាំ ២០១៨ កន្លងមកនេះ បាន បង្ក្រាប បទ ល ល្មើស ដែលមាន ការពាក់ព័ន្ធ នឹង គ្រឿងញៀន ចំនួន ចំនួន ២៨៧០ ករណី ចាប់ខ្លួន ជនសង្ស័យ ចំនួន ៥៧០២ នាក់ នឹង រឹបអូស គ្រឿង គ្រប់ ប្រភេទបាន ចំនួន៩៣ គីឡូក្រាម និង១៩៨ ក្រាម , រកឃើញ អ្នកប្រើប្រាស់ គ្រឿងញៀន៩៣៦៤ នាក់ បានផ្តល់ ការព្យាបាល និង ស្តារនីតិសម្បទា ដល់ អ្នក ញៀន គ្រឿងញៀន ចំនួន៧០៥៦ នាក់ គឺ ស្មើនឹង៧៥,៣៥% នៃ អ្នកប្រើប្រាស់ និង អ្នកញៀន គ្រឿងញៀន ។

ជាក់ស្តែង ការ លួចលាក់ ចរាចរ ឆ្លងកាត់ នូវសារធាតុញៀន ចូលមក កម្ពុជាដោយខុសច្បាប់ និង សារធាតុ ប៉ះពាល់ ដល់ ប្រព័ន្ធ ប្រសាទ ប្រភេទ ថ្មី ពី តំបន់ ផ្សេងៗ នៃ ពិភពលោករួមមាន ដូចជា៖ តំបន់ អា មេរិ ក ខាងត្បូង តំបន់ អាហ្វ្រិក តំបន់ អឌ្ឍ ច័ន្ទ មាស តំបន់ត្រីកោណមាស នៅតែ បន្ត កើតមាន និង បង្ក ផលប៉ះពាល់ យ៉ាងច្រើន ទៅលើ សុខមាលភាព និង ជីវភាព រស់ របស់ ប្រជាពលរដ្ឋ ក៏ដូចជា ប៉ះពាល់ ដល់ សន្តិសុខ សណ្តាប់ធ្នាប់ និង ការអភិវឌ្ឍ សង្គម ដែល រាជរដ្ឋាភិបាល ត្រូវតែ ចាត់វិធានការ បន្ត ដ៏ ម៉ឹងម៉ាត់ បំផុត ដើម្បី ដោះស្រាយ បញ្ហា ទាំងនេះ ឱ្យ ខាងតែបាន ៕

 

Visitor Counter

822930
Today
Yesterday
This Week
Last Week
This Month
Last Month
277
436
1181
818338
8076
15543