គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឡាវ​

​នៅ​សៀ​ល​ថ្ងៃទី​២២ ខែកញ្ញា​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតអោយ ឯកឧត្តម ចាន់​សាម៉ន ចាន់​ញ៉ា​ឡាត រដ្ឋមន្ត្រី​ការពារជាតិ​ឡាវ ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ។​ ​ដំណើរ​ទស្សនៈកិច្ច​របស់ លោក​រដ្ឋមន្ត្រី​ការពា​ជាតិ​ឡាវ​មកកាន់​កម្ពុជា​ពេលនេះ គឺ​ដើម្បី​ពង្រឹង​វិស័យ​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យបាន​កាន់តែ​រឹងមាំ​ថែមទៀត​។ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​កន្លងមក​បាន​សហការគ្នា​ទៅវិញទៅមក​យ៉ាង​ជិតស្និទ ហើយ​នៅពេលនេះ​ទៀត កំពុង​បន្ត​ជំរុញ​និង​ពង្រឹង​ការងារ​ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាពគ្នា​រួចមកហើយ​។​ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តែង​នូវ​ការរីករាយ​ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​នៃ​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ ហើយ​សម្តេច​បាន​ជំរុញ​អោយ​យកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា ជួញដូរ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ព្រៃឈើ ដើម្បី​កុំ​ឲ្យ​ពួក​អ្នកជួញដូរ​គ្រឿងញៀន និង​អ្នកប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នោះ​យក​តំបន់​ព្រំដែន​ធ្វើ​ជា​ជំរក​៕​​

ចំនួនអ្នកទស្សនា

530777
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
29
566
4429
521813
17403
19085

ស្វែងរក

ព័ត៌មានថ្មី