គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

​កិច្ចប្រជុំ​លើក​ទី ៣ របស់​មជ្ឈមណ្ឌល​ព័ត៌មាន​និង​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​

ប៊ូសាន​,​សាធារណរដ្ឋ​កូរ៉េ​៖ ​តាម​ការអញ្ជើញ​របស់ លេខាធិការដ្ឋាន មជ្ឈមណ្ឌល​ព័ត៌មាន​និង​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​មាន​ស្នាក់ការ​នៅ​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញារ​នៃ​សាធារណរដ្ឋ​កូរ៉េ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើក​ទី ៣ របស់​មជ្ឈមណ្ឌល​ព័ត៌មាន​និង​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ( The 3rd Asia Pacific Information Center for Combating Drug Crimes/APICC) និង​កិច្ចប្រជុំ​លើក​ទី​២៦ នៃ​កិច្ចប្រជុំ​ប្រមុខ​ស្ថាប័ន​គ្រឿងញៀន​ដើម្បី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ( The 26th Anti-Drug Liaison Officers Meeting for International Cooperation/ADLOMICO) នៅ​ទីក្រុង​ប៊ូសាន នៃ​សាធារណរដ្ឋ​កូរ៉េ ចាប់ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ​២០១៦ ។ កិច្ចប្រជុំ​ទាំងពីរ​នេះ មាន​គោលបំណង​រួម គឺ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​៕​​

ចំនួនអ្នកទស្សនា

466930
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
715
929
2589
459339
16061
12795

ស្វែងរក

ព័ត៌មានថ្មី