គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចពិភាក្សា​ការងារ​សាងសង់​មជ្ឈមណ្ឌល​ផ្តល់​សេវា​ព្យាបាល​ដោយ​ស្មគ្រ័ចិត្ត

    ខេត្ត​ព្រះសីហនុ រសៀល ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៧ ពិធី​ចុះហត្ថលេខា​លើ​កំណត់​កិច្ចពិភាក្សា​ការងារ​សាងសង​មជ្ឈមណ្ឌល​ផ្តល់​សេវា​ព្យាបាល​ដោយ​ស្មគ្រ័ចិត្ត និង​ផ្អែក​លើ​សហគមន៍ ត្រូវបាន​ប្រារព្ធ​ធ្វើ​ក្រោម​អធិបតីភាព​ឯកឧត្តម កៅ ខុន​ដា​រ៉ា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​គណកម្មការ​កសាង​មជ្ឈមណ្ឌល និង​ឯកឧត្តម ង្វៀន ជុង​ដាម អនុ​រដ្ឋមន្ត្រីក្រសួង​ការងារ ជនពិការ និង​សង្គមកិច្ច នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ! ​ក្នុង​ឱកាស​នោះ ឯកឧត្តម កៅ ខុន​ដា​រ៉ា បាន​មាន​ប្រាប់​ឱ្យដឹងថា ភាគី​ទាំងពីរ​ជួបប្រជុំ​គ្នា​នាពេលនេះ​គឺ​ដើម្បី​ជជែក​ពិភាក្សា​លើ​ជំនួយ​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៣​លាន​ដុល្លា​សហរដ្ឋអាមេរិក​សម្រាប់​ជួយ​សាងសង់​មជ្ឈមណ្ឌល​ផ្តល់​សេវា​ព្យាបាល​ដោយ​ស្មគ្រ័ចិត្ត និង​ផ្អែក​លើ​សហគមន៍​ដល់​អ្នកញៀន​គ្រឿងញៀន ដែល​មាន​ទីតាំង​នៅ​ភូមិ​ឬ​ទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយ​ភាគី​ទាំងពីរ​បាន​ឯកភាព​លើ​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​:

  • ​ការកសាង​មជ្ឈមណ្ឌល​នេះ​មាន​គោលបំណង​ផ្តល់​នូវ​សេវា​ព្យាបាល​ដោយ​ស្មគ្រ័ចិត្ត និង​ផ្អែក​លើ​សហគមន៍ និង​ធានា​គុណភាព និរន្តរភាព នូវ​ប្រសិទ្ធភាព គោរព​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​ផ្អែកលើ​វិទ្យាសាស្ត្រ និង​ភស្តតា​ង​ជា​មូលដ្ឋាន​។​
  • ​គម្រោង​ថវិកា​ចំនួន​៣​លាន​ដុល្លា គឺ​អាទិភាព​លើ​ការងារ​សាងសង់​អគារ​សម្រាប់​ការ​ស្នាក់នៅ​របស់​អ្នកញៀន​គ្រឿងញៀន និង​អគារ​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ ។​
  • ​ភាគី​ទាំងពីរ​ធ្វើ​ការងារ​ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ ក្រោម​ស្មារតី​សាមគ្គី រវាង​គ្នា​នឹង​គ្នា និង​ខិតខំ​ពន្លឿន​ការរៀបចំ​និង​អនុវ​ត្ត​គម្រោង​នេះ​អោយបាន​ឆាប់​។​
​សូមបញ្ជាក់​ថា មជ្ឈមណ្ឌល​នេះ​តាម​ការគ្រោង​គម្រោង​ផែនការ​សាងសង់​គឺមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៦​លាន​ដុល្លា​អាមេរិក ដែល​ត្រូវ​ការចូលរួម​ជា​ចាំបាច់​ពី​សំណាក់​ប្រទេស​ជា​មិត្ត វិស័យ​ឯកជន និង​សប្បុរសជន​ជាតិ​និង​អន្តរជាតិ​​៕​​

ចំនួនអ្នកទស្សនា

656430
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
443
644
4487
646492
11750
23718

ស្វែងរក

ព័ត៌មានថ្មី