គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ​ថៃ

រាជធានី​ភ្នំពេញ : ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា​និង​លោកជំទាវ ឧត្តមសេនីយ៍ទោ ជ័យ បុប្ផា អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ​ថៃ ដឹកនាំ​ដោយ វេជ្ជបណ្ឌិត​ប៉ា​ស្កន ចៃ​វ៉ា​និច​ស៊ីរី នៅ​ព្រលាន​អន្តរជាតិ​ភ្នំពេញ ។​ ​ក្នុង​ឱកាស​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បាន​ទទួល​ស្វាគមន៍​ភ្ញៀវ និង​សូម​ជូនពរឲ្យ​ការ​ស្នាក់នៅ​បំពេញបេស​កកក​ម្ម​របស់​ប្រតិភូ​ទាំងអស់​នៅលើ​ទឹកដី​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយ​ទទួលបាន​ផាសុខភាព​និង​ជោគជ័យ​។​ ​តាម​ការឲ្យដឹង​របស់​លោក​លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា ថា ពី​ថ្ងៃទី​២៦-២៨ ខែ​មីនា ឆ្នាំ​២០១៨ តំណាង​ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ នឹង​ទៅធ្វើ​ទស្សនកិច្ច​ការងារ​នៅ​មណ្ឌល​ព្យាបាល​និង​ស្តារនីតិសម្បទា​របស់​ក​ង​ពល​អន្តរាគមន៍​លេខ​១១​ខេត្ត​កំពត មណ្ឌល​ជាតិ​ព្យាបាល​និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នៅ​កែវផុស​ខេត្ត​ព្រះសីហនុ និង​មណ្ឌល​ឱកាស​ខ្ញុំ​រាជធានី​ភ្នំពេញ និង​ពិភាក្សា​ពី​តម្រូវកា​រងារ​ព្យាបាល និង​ស្តារនីតិសម្បទា​ជាមួយ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តំណាង​ក្រសួង​សុខាភិបាល និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ។​

ចំនួនអ្នកទស្សនា

775636
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
436
900
2732
763844
23083
26899

ស្វែងរក

ព័ត៌មានថ្មី