គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ឯកឧត្ដមនាយឧត្ដមសេនីយ៏កែគឹមយ៉ានអនុញ្ញាតឲ្យឯកឧត្ដម ខេវិនឆូកឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបូរីចូលជួបសម្ដែងការគួសម

នៅព្រឹកថ្ងៃទី០៩   ខែមករា   ឆ្នាំ២០១៤   នៅទីស្ដីការគណរដ្ឋមន្រ្តីឯកឧត្ដម   នាយឧត្ដម

សេនីយ៏    កែ   គឹមយ៉ាន    ឧបនាយករដ្ឋមន្រ្តី    ប្រធានអាជ្ញាធរជាតប្រយុទ្ធប្រឆាំងគ្រឿងញៀន

អនុញ្ញាតឲ្យ ឯកឧត្ដមខេវិន  ឆូក   ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបូរី ប្រចាំនៅកម្ពុជាចូលជួប

សម្ដែងការគួសម។

លោកខេវិនឆូកឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបូរីបានថ្លែងអំណរគុណដល់ឯកឧត្ដម

ឧបនាយករដ្ឋមន្រ្តី កែគឹមយ៉ាន  ដែលបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួសម   ក្នុងអាណត្តិ

ដែល  ឯកឧត្ដម  ទទួលការងារការទូតនៅកម្ពុជា។   ជាចំនុចសំខាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ

សឹង្ហបូរីចង់បានរបាយការណ៏ស្ដីពីគ្រឿងញៀននោកម្ពុជា។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី  កែ គឹមយ៉ាន បានលើកពីកិច្ចសហប្រត្តិការរវាងប្រទេស

សឹង្ហបូរី   និងកម្ពុជាកន្លងមក  ជាពិសេសកិច្ចសហប្រត្តិការត្រួតពិនិត្យគ្រឿងញៀន។​   ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី    បានលើកយក​ចំនុសំខាន់ៗដើម្បីជម្រាបជូន    ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ

សឹង្ហបូរីថាៈកម្ពុជាមិនមែនប្រទេសដែលមានប្រវត្តិពាក់ព័ន្ធនិងបញ្ហារគ្រឿងញៀននោះទេ(មាន

ន័យថាកម្ពុជាគឺជាប្រទេសដែលទទួលរងនូវការគំរាមកំហែងនៃការឆ្លងកាត់គ្រឿងញៀន   និង

ទទួលរងនូវការប្រើប្រាស់គ្រឿងញៀននៅពេលបច្ចុប្បន្ននេះ)   ពីពួកឧក្រិដ្ឋជនគ្រឿងញៀនប៉ន

ប៉ងយកកម្ពុជាធ្វើជាទីកន្លែងផលិតគ្រឿងញៀន  ហើយការឆ្លងកាត់គ្រឿងញៀននៅកម្ពុជានិង

បណ្ដាប្រទេសជិតខាង   គឺមានភូមិសាស្រ្តស្មុកស្មាញណាស់ ដែលនាំឲ្យមានការឆ្លងកាត់គ្រឿង

ញៀន   ជាពិសេសបច្ចុប្បន្ននេះការឆ្លងកាត់គ្រឿងញៀននៅកម្ពុជាសំខាន់   តាមរយៈផ្លូវអាកាស

ដែលសមត្ថកិច្ចបានធ្វើការបង្រ្គាបកន្លងទៅនេះ  ដែលធ្វើឲ្យកម្ពុជាទទួលរងគ្រោះពីការប្រើប្រាស់

គ្រឿងញៀននៅកម្ពុជា។  ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី  បានបញ្ជាក់បន្ថែមទៀងថាៈដោយសារ

តាមរយៈ  នៃការឆ្លងកាត់គ្រឿងញៀននេះហើយ   ដែលនាំឲ្យកម្ពុជាទទួលរងគ្រោះ   ពីការប្រើ

ប្រាស់គ្រឿងញៀន។

            ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី  កែគឹមយ៉ាន   បានលើកឡើងនូវបញ្ហារប្រឈមមួយចំនួន​

ដូចជាមន្រ្តីអនុវត្តច្បាប់នៅខ្វះសមត្ថភាព   នៅខ្វះទាំងសម្ភារបច្ចេកទេសសម្រាប់ប្រត្តិការអនុវត្ត

ច្បាប់បង្រ្កាបបទល្មើសគ្រឿងញៀន       ខ្វះខាតទាំងសម្ភារទាំងមធ្យោបាយនានាសម្រាប់ធ្វើការ

ផ្សព្វផ្សាយពីបញ្ហារគ្រឿងញៀនឲ្យបានស៊ីជម្រៅទៅដល់សហគមន៏មូលដ្ឋាន    មិនទាន់មានវិធី

សាស្រ្តព្យាបាលណាមួយឲ្យបានជាក់លាក់        ជាបទពិសោធន៏សម្រាប់យកមកអនុវត្តនៅតាម

បណ្ដាប្រទេសដែលមានបញ្ហារគ្រឿងញៀននេះ។

            ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី  ក៏បានសំណូមពរ    សុំឲ្យប្រទេសសឹង្ហបូរីពិនិត្យលទ្ធភាពដើម្បីជួយដល់កម្ពុជាចំនួន០៤ចំណុច  គឺៈ     ១.ការពង្រឹង    និងពង្រីកការផ្ដល់ព័ត៌មានទៅវិញ

ទៅមកស្ដីពីបញ្ហារគ្រឿងញៀនរវាងសឹង្ហបូរី​ និងកម្ពុជា    ២.សុំជួយផ្ដល់បច្ចេកវិទ្យាព័ត៌មានវិទ្យា

ដែលពាក់ព័ន្ធវិស័យត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា   ៣.សុំជួយបណ្ដុះបណ្ដាលដល់មន្ត្រីអនុ

វត្តច្បាប់   ទាំងលើសមត្ថភាពបច្ចេកទេសបង្រ្កាប  ទាំងលើចំណេះដឹងច្បាប់   និងវិធីសាស្រ្តអប់រំ

ផ្សេងៗ   ៤.ស្នើសុំម៉ាស៊ីនវិភាគគ្រឿងញៀនចំនួន១។

            ជាការឆ្លើយតប  ឯកឧត្ដម  ឯកអគ្គរដ្ឋទូតសឹង្ហបូរី បានផ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ

ចំពោះការផ្ដល់ព័ត៌មានថ្មីៗ     ស្ដីពីគ្រឿងញៀននៅកម្ពុជា  ហើយឯកឧត្ដម  ឯកអគ្គរដ្ឋទូតបាន

សន្យានឹងបន្តដោះស្រាយជាមួយគ្នាឲ្យបានជាប់ជាប្រចាំនូវបញ្ហារទាំងអស់នេះ។

ចំនួនអ្នកទស្សនា

657111
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
348
776
5168
646492
12431
23718