គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

កិច្ចប្រជុំផ្សព្វផ្សាយនិងដាក់ឲ្យអនុវត្តសេចក្ដីសម្រេច ស្ដីពីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០១៤   នៅអគ្គលេខាធិការដ្ឋាន    នៃអាជ្ញាធរជាតិ

ប្រយុទ្ធប្រឆាំងគ្រឿងញៀន      មានប្រារព្ធពិធីប្រគល់   និងទទួលសម្ភារ   របស់គម្រោង

HAARP តាមរយៈអង្គការFHI360 ដល់មជ្ឈមណ្ឌលព័ត៌មានគ្រឿងញៀនរបស់អគ្គលេខា

ធិការដ្ឋាននៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន   ក្រោមអធិប

តីភាពឯកឧត្ដមឧត្ដមសេនីយ៏ឯក  មាស វិរិទ្ធ   អគ្គលេខាធិការ  នៃអគ្គលេខាធិការដ្ឋាន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  លោកស្រីម៉ាកដ  ម៉ូរីស លេខាទី១   ស្ថានទូត

អូស្រា្តលី  ប្រចាំព្រះរាជាណាចក្រកម្ពុជា   លោកស្រី  តុងស៊ីង  ជេមមី    ប្រធានអង្គការ

FHI360  ។

          លោកស្រី  តុងស៊ីង  ជេមមី  ប្រធានអង្គការFHI360  បានលើកឡើងថាៈ  ដើម្បី

ឆ្លើយតបទៅនឹងការអនុវត្តរបស់គម្រោងហាប  (HAARP)   អង្គការអូសអេដស៏បានជួយ

ដល់ការពង្រឹងសមត្ថភាពមណ្ឌលព័ត៌មានគ្រឿងញៀន   របស់អគ្គលេខាធិការដ្ឋានអាជ្ញា

ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសជំនាញដល់

មន្រ្តី     និងការបំពាក់គ្រឿងឧបករណ៏   សម្រាប់បំរើការងារទិន្នន័យព័ត៌មានគ្រឿងញៀន

រួមមានៈម៉ាស៊ីនកុំព្យូទ័រលើតុ     ម៉ាស៊ីនកុំព្យូទ័យួរដៃ   ម៉ាស៊ីនសើវើ     ម៉ាស៊ីនថតចម្លងនិងឧបករណ៏មួយចំនួនទៀត  សរុបទឹកប្រាក់ចំនួន១១.១០៥ដុល្លា    (មួយម៉ឺនមួយពាន់

មួយរយប្រាំដុល្លា) ។

លោកស្រី  ម៉ាកុដ  ម៉ូរីស    លេខាទី១ ស្ថានទូតអូស្រា្តលីប្រចាំព្រះរាជាណាចក្រ

កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រត្តិបត្តិការ  អនុវត្តកម្មវិធីគ្រោះថ្នាក់នៅកម្ពុជា

និងបានថ្លែងអំណរគុណដល់ភាគី ដែលចូលរួមអនុវត្តកម្មវិធីនេះនិងមានការជឿជាក់ថាៈ

ការចូលរួមដ៏មានប្រសិទ្ធភាព គឺជាការជួយពង្រឹងដល់ដំណើរការកម្មវិធីកាត់បន្ថយគ្រោះ

ថ្នាក់នៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

ឯកឧត្ដមឧត្ដមសេនីយឯក មាស  វិរិទ្ធ  អគ្គលេខាធិការ   នៃអគ្គលេខាធិការដ្ឋាន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន   បានប្រសាសន៏ថាៈ  ក្នុងនាមឯកឧត្ដមនាយ

ឧត្ដមសេនីយ៏     កែ  គឹមយ៉ាន      ឧបនាយករដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិប្រយុទ្ទប្រឆាំង

គ្រឿងញៀន  និងខ្លួនខ្ញុំផ្ទាល់  សូមសំដែងនូវអំណរគុណយ៉ាងេជ្រាលជ្រៅចំពោះអង្គការ

ដៃគូពាក់ព័ន្ធទាំងអស់ដែលតែងតែបានផ្ដល់ការគាំទ្រផ្នែកសម្ភារបច្ចេកទេស    និងថវិកា

ដល់ការងារ    អគ្គលេខាធិការដ្ឋាន    អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន   នាពេល

កន្លងមក។     ឯកឧត្ដមបានបញ្ជាក់ទៀតថាៈ    ដើម្បីឲ្យការអនុវត្តនូវវិធានការឆ្លើយតប

នានា   ក្នុងការដោះស្រាយបញ្ហារគ្រឿងញៀនទទួលបានប្រសិទ្ធិភាពខ្ពស់នោះ  ចាំបាច់

យើងត្រូវមានភារកិច្ច   និងចងក្រងទិន្នន័យព័ត៌មានឲ្យបានច្បាស់លាស់    និងគ្រប់ជ្រុង

ជ្រោយ  ដែលភារកិច្ចសំខាន់នេះត្រូវបានអនុវត្តដោយមជ្ឈមណ្ឌលព័ត៌មានគ្រឿងញៀន

ដើម្បីធ្វើការប្រមូលផ្ដុំចងក្រងវិភាគ រក្សាទុកនិងផ្សព្វផ្សាយនូវរាល់ព័ត៌មាន   ដែលពាក់

ព័ន្ធដល់បញ្ហារគ្រឿងញៀននៅប្រទេសកម្ពុជា។

          ឯកឧត្ដមឧត្ដមសេនីយ៏ឯកមាសវិរិទ្ធបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៏នានា បន្ត

ឧបត្ថម្ភនិងគាំទ្រថែមទៀតដើម្បីរួមចំណែកនិងការលើកកម្ពស់ និងពង្រឹងសម្ថភាពការ

ងាររបស់មជ្ឈមណ្ឌលព័ត៌មានគ្រឿងញៀន ឲ្យក្លាយទៅជាប្រភពក្នុងការផ្ដល់នូវទិន្នន័យ

ព័ត៌មានគ្រប់ជ្រុងជ្រោយពីបញ្ហារគ្រឿងញៀននៅកម្ពុជា។

ចុះហត្ថលេខារវាងឯកឧត្តម ឧត្តមសេនីយ៏ឯក មាស វិរិទ្ធ និង អ្នកស្រី Jamhoih Tonsing

ប្រគល់លិខិតទទួលសម្ភារ

 

 

ចំនួនអ្នកទស្សនា

794409
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
480
511
1937
789387
13812
28044