គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០១៦​

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ក្រោមកិច្ចសហការគាំទ្រយ៉ាងល្អពេញទំហឹងពីឯកឧត្តមអភិបាល និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ៉ចូលរួមទាំងអស់ដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន ៉បានប្រារព្ធធ្វើនៅវិទ្យាល័យបឹងត្របែកក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងតំណាងអគ្គស្នងការនគរបាល អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងរាជអុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឃួង ស្រេង អភិបាលស្តីទីតំណាងអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ទីរ អង្គភាព ស្នងការដ្ឋាននគរបាល បញ្ជាកងរាជអាវុធហត្ថ សឹករង អភិបាលខណ្ឌទាំង១២ ប្រជាពលរដ្ឋ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញសហភាពសហពន្ធ័យុវជនកម្ពុជា យុវជនកាយរិទ្ធ កាកបាទក្រហម សិស្សនុសិស្ស លោកគ្រូអ្នកគ្រូ សិល្បករ -ការនីល្បីៗ តំណាងអង្គទូត អង្គការដៃគូ វិស័យឯកជន សរុប៤០០០នាក់។មានកម្មវិធីដុតកំទេចគ្រឿងញៀន ៕​

ចំនួនអ្នកទស្សនា

657101
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
338
776
5158
646492
12421
23718