គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ :ថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនិងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ៉ចូលរួមទាំងអស់ដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន ៉នៅក្នុងបរិវេណវេទិកាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម សួន បវរ អភិបាលនិងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ឯកឧត្តម អុី ឡុងតំណាងប្រធានក្រុមព្រឹក្សាខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានសមាសភាពចូលរួមពីតំណាងសាលាដំបូងខេត្ត អយ្យការ មន្រ្តីរាជការពីមន្ទីរអង្គភាពពាក់ពន្ធ័ជុំវុញរដ្ឋបាលខេត្ត កំលាំងប្រដាប់អាវុធគ្រប់ប្រភេទសិស្សានុសិស្ស និស្សិត ប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណជាង២០០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានអាននូវសាររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនដល់អង្គពិធីទាំងមូល ។ ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានថ្លែងកើតសសើរ ដល់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងអ្នកពាក់ព័ន្ធដែលបានរួមគ្នាអប់រំ បង្ការ និងដោះស្រាយគ្រឿងញៀន ហើយឯកឧត្តម បានណែនាំក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យដូចខាងក្រោម : ១.សូមយកចិត្តទុកដាក់ពង្រឹងការអនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ២.ត្រូវបន្តជំរុញ លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប សិល្បករ ការនី ពិធីករ ពិធីការនី រោងចក្រ សហគ្រាស ក្រុមហ៊ុន ម្ចាស់គ្រឹះស្ថានអប់រំ ម្ចាស់ផ្ទះសំណាក់ ម្ចាស់សេវាកំសាន្ត ...ចូលរួមពង្រឹងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនឱ្យបានទូលំទូលាយបន្ថែមទៀត ។ ៣.ត្រូវបន្តយកចិត្តទុកដាក់ ទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាពចំពោះការផ្តល់សេវាព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ។ ៤.មន្រី្តអនុវត្តន៍ច្បាប់គ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រកបដោយប្រសិទ្ធភាពដើម្បីបង្ការ បង្រ្កាប បញ្ឈប់ការប្រើប្រាស់ ការនាំចេញ-ចូល ជូញដូរ ដាំដុះគ្រឿងញៀន និងជំរុញអោយអ្នកញៀនទៅទទួលយកសេវាព្យាបាល ស្តារនីតិសម្បទា ។ ៥.ត្រូវបង្កើតយន្តការត្រួតពិនិត្យគ្រឿងញៀនពីថ្នាក់ក្រុង ស្រុក រហូតដល់សង្កាត់ ឃុំ ភូមិ ៦.អប់រំ្របជាពលរដ្ឋមាតាបិតា អាណាព្យាបាល អោយយល់ដឹងពីបញ្ហាគ្រឿងញៀន ដើម្បីអោយគាត់យល់បញ្ហាគ្រឿងញៀនជាបញ្ហារបស់យើងទាំងអស់គ្នា ហើយចូលរួមគ្រប់រូបភាពដើម្បីភូមិឃុំសុវត្ថិភាព ។ ៦.មាតាបីតាត្រូវចេះអប់រំកូនចៅ តាមដាន និងសហការល្អជាមួយអាជ្ញាធរមូលដ្ឋានដើម្បីប្រាកដថាកូនចៅមិនពាក់ព័ន្ធគ្រឿងញៀន បើមានការធ្លាក់ក្នុងអន្ទាក់នៃគ្រឿងញៀនត្រូវសហការបញ្ជូនពូកគេទៅកន្លែងព្យាបាលស្តានីតិសម្បទា ។ ៧.ត្រូវសំណូមពរដល់និយោជក ម្ចាស់សហគ្រាសរោងចក្រ ត្រូវចូលរួមណែនាំផ្សព្វផ្សាយដល់កម្មករ កម្មការនី បុគ្គលិកកុំអោយពាក់ពន្ធ័នឹងគ្រឿងញៀន ៨.ត្រូវណែនាំប្រជាលរដ្ឋអោយយល់ដឹងពីបញ្ហាគ្រឿង និងមិនកេងផលប្រយោជន៍ពីបញ្ហាគ្រឿងញៀន ដូចជាយកសេវានានា ដូចជាជួលបន្ទប់ ផ្ញើកង់ម៉ូតូជាដើមក្នុងតំបន់កំពុងមានសាំញាំ ។ ៩.ចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀនរួចហើយ ត្រូវប្រញាប់ភ្ញាក់ខ្លួនទៅរកសេវាគាំទ្រ ពិសេសសេវាព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ហើយត្រូវចាំថា គ្មានអ្នកណាអាចដោះស្រាយបញ្ហាគ្រឿងញៀនដែលអ្នកបានប៉ះពាល់ ជាងខ្លួនអ្នកផ្ទាល់នោះទេ ។ ១០.សូមអោយសមត្ថកិច្ចអនុវត្តច្បាប់ទាំងអស់ត្រូវប្រមូលវត្ថុតាងទ្រព្យសម្បត្តិពាក់ពន្ឋនឹងបទល្មើសគ្រឿងញៀនស្របតាមស្មារតីអនុក្រឹត្យមូលនិធិអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាទីបញ្ចប់ឯកឧត្តម សួន បវរ បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើដល់អង្គពិធីទាំងមួលអោយអនុវត្តន៍នូវខ្លឹមសារសារលិខិតសម្តេចដោយជំរុញអោយអ្នកពាក់ពន្ធ័ទាំងអស់អោយខិតខំបន្ថែមទៀតលើការងារអប់រំព្យាបាលស្តារនីតិសម្បទាចំពោះអ្នកប្រើប្រាស់គ្រឿងញៀននិងបង្ក្រាបជនល្មើសជួញដូរគ្រឿងញៀន ហើយសូមអោយអ្នកទាំងអស់គ្នាគិតថាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារយើងទាំងអស់គ្នា ដែលតម្រូវអោយមានការចូលរួមទាំងអស់គ្នាជាពហុវិស័យ៕​

ចំនួនអ្នកទស្សនា

657125
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
362
776
5182
646492
12445
23718