គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង​

ខេត្តបាត់ដំបង ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ កែគឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ច័ន្ទ សុផល អភិបាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបងដោយមានការចូលរួមពីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងអយ្យការ ប្រធានសាលាដំបូង មន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត ក្រុង និស្សិត សិស្សានុសិស្សកាយរិទ្ធ កាកបាទក្រហម កងកំលាំងប្រដាប់អាវុធ សរុប៣៥១៨នាក់ ឯកឧត្តម ចន័្ទ សុផល បានបង្ហាញអោយឃើញថា ខេត្តបាត់ដំបងមិនមែនជាខេត្តផលិត ដាំដុះគ្រឿងញៀនទេ តែមានការលួចប្រើប្រាស់ ជួញដូរដែលសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ធ្វើការអប់រំ ស្តារនីតិសម្បទាចំពោះអ្នកប្រើប្រាស់ និងបង្រ្កាបជនល្មើសជូញដូរគ្រឿងញៀន ហើយខេត្តបានធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធក្រុមហ៊ុន សហគ្រាស រោងចក្រ និងវិស័យឯកជន ត្រូវចូលរួមទាំងអស់គ្នាដើម្បីបង្កា បង្រ្កាប និងដោះស្រាយបញ្ហាគ្រឿងញៀន។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍កែគឹមយ៉ាន បានថ្លែងកើតសសើរ ដល់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងអ្នកពាក់ព័ន្ធដែលបានរួមគ្នាអប់រំ បង្ការ និងដោះស្រាយគ្រឿងញៀន ហើយឯកឧត្តម បានណែនាំដល់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបងដូចខាងក្រោម : ១.សូមយកចិត្តទុកដាក់ពង្រឹងការអនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ២.ត្រូវបន្តជំរុញ លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប សិល្បករ ការនី ពិធីករ ពិធីការនី រោងចក្រ សហគ្រាស ក្រុមហ៊ុន ម្ចាស់គ្រឹះស្ថានអប់រំ ម្ចាស់ផ្ទះសំណាក់ ម្ចាស់សេវាកំសាន្ត ...ចូលរួមពង្រឹងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនឱ្យបានទូលំទូលាយបន្ថែមទៀត ។ ៣.ត្រូវបន្តយកចិត្តទុកដាក់ ទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាពចំពោះការផ្តល់សេវាព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ។ ៤.គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបងត្រូវធ្វើការពង្រឹងសមត្ថភាពការិយាល័យទំនាក់ទំនងព្រំដែន(BLO) បន្តការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រកបដោយប្រសិទ្ធភាពដើម្បីបង្ការ បង្រ្កាប បញ្ឈប់ការប្រើប្រាស់ ការនាំចេញ-គ្រាន់តែលាបពណ៌គាត់ជារបស់អ្នកនេះ ជូញដូរ ដាំដុះគ្រឿងញៀន និងជំរុញអោយអ្នកញៀនទៅទទួលយកសេវាព្យាបាល ស្តារនីតិសម្បទា ។ ៥.ត្រូវបង្កើតយន្តការត្រួតពិនិត្យគ្រឿងញៀនពីថ្នាក់ក្រុង ស្រុក រហូតដល់សង្កាត់ ឃុំ ភូមិ ៦.អប់រំ្របជាពលរដ្ឋមាតាបិតា អាណាព្យាបាល អោយយល់ដឹងពីបញ្ហាគ្រឿងញៀន ដើម្បីអោយគាត់យល់បញ្ហាគ្រឿងញៀនជាបញ្ហារបស់យើងទាំងអស់គ្នា ហើយចូលរួមគ្រប់រូបភាពដើម្បីភូមិឃុំសុវត្ថិភាព ។ ៦.ប្រជាពលរដ្ឋចូលយើងទាំងអស់គ្នាយល់អោយច្បាស់អំពីគ្រឿងញៀនហើយចាត់ទុកថាបញ្ហាគ្រឿងញៀនជាបញ្ហាយើងទាំងអស់គ្នា ពីព្រោះក្នុងពេលដែរគ្រួសារគេកំពុងរងគ្រោះ គ្រួសារយើងក៏អាចកំពុងអាចនឹងបានកំពុងជួបប្រទះនឹងបញ្ហាដូចគ្នានេះដែរផងក៏ថាបាន។ ដូចនេះត្រូវចេះអប់រំកូនចៅ តាមដាន និងសហការល្អជាមួយអាជ្ញាធរមូលដ្ឋានដើម្បីប្រាកដថាកូនចៅមិនពាក់ព័ន្ធគ្រឿងញៀន បើមានការធ្លាក់ក្នុងអន្ទាក់នៃគ្រឿងញៀនត្រូវសហការបញ្ជូនពូកគេទៅកន្លែងព្យាបាលស្តានីតិសម្បទា និងមិនត្រូវឆ្លៀតយកផលប្រយោជន៍ពីអ្នកប្រើប្រាស់គ្រឿងញៀនតាមរយ:ការលក់ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ជួលបន្ទប់ ជួលទីតាំង និងទទួលផ្ញើមធ្យោបាយម៉ូតូជាដើម។ ល។ ៧.សំណូមពរដល់និយោជក ម្ចាស់សហគ្រាសរោងចក្រ ត្រូវចូលរួមណែនាំផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់កុំអោយកម្មករ កម្មការនី បុគ្គលិកកុំអោយពាក់ពន្ធ័នឹងគ្រឿងញៀន ដោយបង្កើតអោយមានក្រុមបង្គោល ដើម្បីអោយយល់ថាគ្រឿងញៀនមិនមែនជាថ្នាំលើកកំលាំង ប្ញជាឱសថកាត់បន្ថយប្ញបំបាត់ភាពស្មុុកស្មាញ ប្ញបង្កើនកំលាំងឡើយ ។ ៨.មាតាបិតា ត្រូវពង្រឹងការទទួលខុសត្រូវបន្ថែមទៀតក្នុងការអប់រំថែទាំនិងត្រួតពិនិត្យជាប្រចាំដើម្បីអោយកូនចៀសឆ្ងាយពីគ្រឿងញៀន ពិេសសត្រូវសហការអោយបានល្អជាមួយសាលារៀន ប្ញកន្លែងធ្វើការដើម្បីធានាថាកូនចៅពិតជាទៅសាលា ប្ញទៅកន្លែងធ្វើការដោយមិនទៅប្រព្រឹតអំពើផ្សេងៗដែលពាក់ពន្ធ័នឹងគ្រឿងញៀន។ ៩.ចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀនរួចហើយ ត្រូវប្រញាប់ភ្ញាក់ខ្លួនទៅរកសេវាគាំទ្រ ពិសេសសេវាព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ហើយត្រូវចាំថា គ្មានអ្នកណាអាចដោះស្រាយបញ្ហាគ្រឿងញៀនដែលអ្នកបានប៉ះពាល់ ជាងខ្លួនអ្នកផ្ទាល់នោះទេ ។ ១០.សូមអោយសមត្ថកិច្ចអនុវត្តច្បាប់ទាំងអស់ត្រូវប្រមូលវត្ថុតាងទ្រព្យសម្បត្តិពាក់ពន្ឋនឹងបទល្មើសគ្រឿងញៀនស្របតាមស្មារតីអនុក្រឹត្យមូលនិធិអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានប្រគល់់ថវិកាឧបត្ថម្ភជូន: ក-គណកម្មាធិការត្រួតពិនិត្យុគ្រឿងញៀនខេត្ត ថវិកា៣លានរៀល ខ-មណ្ឌលពិភពក្តីសង្ឃឹម ថវិកា ពីរលានរៀល គ-មណ្ឌលកងរាជអាវុធហត្ថខេត្ត ថវិកា ពីរលានរៀល ឃ-វិទ្យាល័យនេតយ៉ង់ថវិកា ១លានរៀល ង-យុវជនកាយរិទ្ធ ១០០នាក់ ម្នាក់ៗទទួលបានថវិកា១មុឺនរៀល ច-យុវជនកាកបាទក្រហម ១០០នាក់ ម្នាក់ៗទទួលបានថវិកា១មុឺនរៀល ឆ-សហភាពសហពន្ធ័យុវជនខេត្ត ១០០នាក់ ម្នាក់ៗទទួលបានថវិកា១០០០០រៀល ជ-នគរបាលប៉ុស្តិ៍រដ្ឋបាលក្តុលដូនទាវ ថវិកា៥០មុឺនរៀល ឈ-អ្នកកផ្តាច់ញៀនបានជោគជ័យ ថវិកា៥០មុឺនរៀល ក្នុងឱកាសនោះមានដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានពីជនល្មើសមាន មេតំហ្វេតាមីន ហៅយ៉ាម៉ា (YW)ចំនួន៥២៨៧គ្រាប់ និងមេតំហ្វាតាមីន ហៅម៉ាទឹកកកទំងន់១៥៣៩,១៧ក្រាម៕​

ចំនួនអ្នកទស្សនា

657129
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
366
776
5186
646492
12449
23718