គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខេត្តតាកែវ​​

​ខេត្តតាកែវ ៖ ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្តតាកែវ បាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ "​ចូលរួម​ទាំងអស់​ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន"​ក្រោម​អធិបតីភាព​ឯកឧត្តម​កៅ ខុន​ដា​រ៉ា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ឯកឧត្តម ឡាយ វណ្ណះ អភិបាល​ប្រធាន​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តតាកែវ ដោយមាន​ការចូលរួម​ពី​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តំណាង​អយ្យការ ប្រធាន​សាលាដំបូង មន្ទីរ អង្គភាព​ជុំវិញ​រដ្ឋបាលខេត្ត ក្រុង និស្សិត សិស្សានុសិស្ស​កាយ​រិទ្ធ កាកបាទ​ក្រហម កងកំលាំងប្រដាប់អាវុធ សរុប​១៣៣៣​នាក់​។​ ​ឯកឧត្តម ឡាយ វណ្ណះ បាន​បង្ហាញអោយឃើញថា ខេត្តតាកែវ​មិនមែនជា​ខេត្ត​ផលិត ដាំ​ដុះ​គ្រឿងញៀន​ទេ តែ​មានការ​លួច​ប្រើប្រាស់ ជួញដូរ​ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ធ្វើការ​អប់រំ ស្តារនីតិសម្បទា​ចំពោះ​អ្នកប្រើប្រាស់ និង​បង្ក្រាប​ជនល្មើស​ជូ​ញ​ដូរ​គ្រឿងញៀន ហើយ​ខេត្ត​បាន​ធ្វើការ​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ក្រុមហ៊ុន សហគ្រាស​រោងចក្រ និង​វិស័យ​ឯកជន ត្រូវ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​បង្ការ បង្ក្រាប និង​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​។​ ​ក្នុង​ឱកាស​នោះ ឯកឧត្តម កៅ ខុន​ដា​រ៉ា​ ​បាន​ថ្លែង​កើត​ស​សើរ ដល់​គណកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្ត និង​អ្នកពាក់ព័ន្ធ​ដែល​បានរួម​គ្នា​អប់រំ បង្ការ និង​ដោះស្រាយ​គ្រឿងញៀន ហើយ​ឯកឧត្តម បាន​ណែនាំ​ក្នុងនាម​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដល់​គណកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្តតាកែវ ដូចខាងក្រោម : ១.​សូម​យកចិត្តទុកដាក់​ពង្រឹង​ការអនុវត្ត​បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល​ ២.​ប្រព័ន្ធ​ផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ ទូរទស្សន៍​ខ្សែកាប សិល្បករ ការ​នី ពិធីករ ពិធីការ​នី រោងចក្រ សហគ្រាស ក្រុមហ៊ុន ម្ចាស់​គ្រឹះស្ថាន​អប់រំ ម្ចាស់ផ្ទះ​សំណាក់ ម្ចាស់​សេវា​កំសាន្ត ...​ចូលរួម​ពង្រឹង​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត ។​ ៣.​ឯកឧត្តម​អភិបាលខេត្ត​ដែល​ជា​សមាជិក​គណកម្មាធិកា​រ​ទទួលបន្ទុក​ការងារ​ព្យាបាល​ន​៨​ង​ស្តារនីតិសម្បទា​អ្នក​គ្រឿងញៀន​ត្រូវ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ពង្រឹង​យន្តការ​នែ​ការផ្តល់សេវា​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​នានា​។​ ៤.​ត្រូវធ្វើ​ការពង្រឹង​សមត្ថភាព​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​(BLO) ដោយ​ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​គ្រឿងញៀន​អោយ​ខ្លាំងក្លា​នៅតាម​ច្រកព្រំដែន​ទឹក គោក និង​កញ្ចប់​ប្រៃសណីយ៍​ដើម្បី​បង្ការ បង្ក្រាប បញ្ឈប់​ការប្រើប្រាស់ ការនាំចេញ ចូល ជូ​ញ​ដូរ​គ្រឿងញៀន​គ្រប់​ប្រភេទ​។​ ៥.​សំណូមពរ​ដល់​និយោជក ម្ចាស់​សហគ្រាស​រោងចក្រ ត្រូវ​ចូលរួម​ណែនាំ​ផ្សព្វផ្សាយ​អប់រំ បង្ការ​ទប់ស្កាត់​កុំ​អោយ​កម្មករ កម្ម​ការ​នី បុគ្គលិក​កុំអោយ​ពាក់​ពន្ធ័​នឹង​គ្រឿងញៀន ដោយ​បង្កើតអោយមាន​ក្រុម​បង្គោល ដើម្បីអោយ​យល់ថា​គ្រឿងញៀន​មិនមែនជា​ថ្នាំ​លើក​កំលាំង ប្ញជា​ឱសថ​កាត់បន្ថយ​ប្ញ​បំបាត់​ភាពស្មុុកស្មាញ ប្ញ​បង្កើន​កំលាំង​ឡើយ ។​ ៦.​ចំពោះ​មាតាបិតា ត្រូវ​ពង្រឹង​ការទទួលខុសត្រូវ​បន្ថែមទៀត​ក្នុង​ការអប់រំ​ថែទាំ​និង​ត្រួតពិនិត្យ​ជាប្រចាំ​ដើម្បីអោយ​កូន​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ពិេស​សត្រូវ​សហការ​អោយបាន​ល្អ​ជាមួយ​សាលារៀន ប្ញ​កន្លែង​ធ្វើការ​ដើម្បី​ធានាថា​កូនចៅ​ពិតជា​ទៅ​សាលា ប្ញ​ទៅកន្លែង​ធ្វើការ​ដោយមិន​ទៅ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ដែល​ពាក់​ពន្ធ័​នឹង​គ្រឿងញៀន​។​ ៧.​ចំពោះ​អ្នក​ប៉ះពាល់​គ្រឿងញៀន​រួច​ហើយ​ត្រូវ​ភ្ញាក់ខ្លួន​ហើយ​ស្វែងរក​សេវា​គាំទ្រ​ផ្សេងៗ​ពិេស​ស​សេវា​ព្យាបាល​និង​ស្តារនីតិសម្បទា​តាម​គ្រប់​លទ្ធភាព គ្រប់​យន្តការ គ្រប់​ទីកន្លែង និង​ត្រូវ​ចាំ​ថា​គ្មាន​នរណា​អាច​ដោះស្រាយ​បញ្ហា​គ្រឿងញៀន ប្រសើរ​ជាង​ការ​តាំងចិត្ត និង​បោះបង់​ដោយ​ខ្លួនឯង​ផ្ទាល់​នោះឡើយ​។​ ​ឯកឧត្តម កៅ ខុន​ដា​រ៉ា បាន​នាំយក​ថវិកា​ឧបត្ថម្ភ​មួយចំនួន​ជូន​ដល់​កម្មវិធី យុវជន​កាយ​រិទ្ធ កាកបាទ​ក្រហម សស​យក​ខេត្ត នគរបាល កងរាជអាវុធហត្ថ ប្រជា​ការពារ តំណាង​សិស្ស និង​សហគមន៍ ។​ ​ក្នុង​ឱកាស​នោះ​មាន​ដុតបំផ្លាញ​គ្រឿងញៀន​ដែល​រឹបអូស​បាន​ពី​ជនល្មើស​មាន​មេតំ​ហ្វាតា​មីន ហៅ​ម៉ា​ទឹកកក​មួយចំនួន​៕​​

ចំនួនអ្នកទស្សនា

657122
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
359
776
5179
646492
12442
23718