គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

សិក្ខាសាលាកម្ពុជា-ថៃ ស្តីពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន​

ខេត្តព្រះសីហនុៈសិក្ខាសាលាកម្ពុជា-ថៃ ស្តីពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវបានប្រារព្វធ្វើនៅថ្ងៃទី០៩-១១ ខែសីហា ឆ្នាំ២០១៦នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងលោក វីរ៉ូត វីរ៉ាឆៃ ប្រធានវិទ្យាស្ថាន ថានយ៉ារ៉ាក់ ប្រទេសថៃ ដែលមានសមាសចូលរួមពីភាគីកម្ពុជាមានតំណាងក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មណ្ឌលសុខភាពដែលមានបំពាក់សេវាព្យាបាល តំណាងមណ្ឌលរដ្ឋ និងឯកជន ចំណែកខាងភាគីមានតំណាងក្រសួងសុខភាពសារណ: ក្រុមវេជ្ជបណ្ឌិតជំនាញខាងព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ។ គោលបំណងនៃសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍អោយគ្នាទៅវិញទៅមក និងពង្រឹងសមត្ថភាពមន្រ្តីកម្ពុជាលើការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា ។ នៅក្នុងឱកាសនោះ លោកវីរ៉ូត វីរ៉ាចៃបានមានប្រសាសន៍ថាដើម្បីអោយសហគមន៍អាស៊ានយើងសម្រេចបាននូវគោលដៅអាស៊ានគ្មានគ្រឿងញៀន គឺយើងទាំងអស់គ្នាត្រូវតែធ្វើជាចាំបាច់គឺ ការបង្រ្កាបបទល្មើសពាក់ពន្ធ័នឹងគ្រឿងញៀន និងការព្យាបាលស្តារនីតិសម្បទា ជនរងគ្រោះដោយគ្រឿងញៀន សមាហរណកម្មពួកគេចូលក្នុងសង្គមជាតិវិញ ដោយលោកបានសំណូមពរអោយក្រុមគ្រូពេទ្យ និងអ្នកពាក់ពន្ធ័ទាំងអស់កម្ពុជា -ថៃ ខិតខំជជែកពិភាក្សា ចែករំលែកបទពិសោធន៍ទៅវិញទៅមកដើម្បីឱ្យសិក្ខាសាលាយើងទទួលបានលទ្ធផលល្អ ។ ថ្លែងបើកសិក្ខាសាលានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ទៅកាន់អង្គសិក្ខាសាលាទាំងមូលថា អង្គសិក្ខាសាលារយះពេលពីរថ្ងៃនេះមានសារះសំខាន់ណាស់ចំពោះយើងទាំងអស់គ្នា ដោយឯកឧត្តម បានបញ្ជាក់ថាការងារគ្រឿងញៀនជាការងាររួមរបស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាដោះស្រាយ ហើយការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនជាផ្នែកមួយយ៉ាងសំខាន់ដើម្បីបង្ការ កាត់បន្ថយបានបទល្មើស និងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងសហគមន៍នមូលដ្ឋាន ។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍មាស វិរិទ្អ បានថ្លែងអំណរគុណដល់ក្រសួងសុខភាពសាធារណៈដែលតែងតែធ្វើការបណ្តុះបណ្តាលដល់មន្រ្តីកម្ពុជា លើការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ពិសេសក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ស្អិតរមួតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ក្នុងឱកាសនេាះ ឯកឧត្តម បានផ្តាំផ្ញើទៅសិក្ខាកាមទាំងអស់ត្រូវតែខិតខំយកចិត្តទុកដាក់ស្តាប់ និងសិក្សាស្វែងយល់ពីខ្លឹមសារដែលបានបង្ហាញដោយក្រុមវេជ្ជបណ្ឌិតជំនាញថៃ និងជជែកពិភាក្សាដើម្បីយកចំណេះដឹងទាំងអស់នោះទៅពង្រឹងសមត្ថភាពព្យាបាល និងស្តារនីតិសម្បទានៅតាមមណ្ឌលអោយបានល្អប្រសើរបន្ថែមទៀត និងបានធ្វើសំណូមពរទៅភាគីថៃ អោយជួយបន្តទៀតដល់ភាគីកម្ពុជា។​៕​

ចំនួនអ្នកទស្សនា

657137
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
374
776
5194
646492
12457
23718