គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ឯកឧត្ដម កៅ ខុន​ដា​រ៉ា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ប្រធាន​អង្គប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១៦ ដឹកនាំ​កិច្ចប្រជុំ ទ្វេភាគី​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា​-​វៀតណាម

ភ្នំពេញ របៀប​វា​រះ​ទី​១ ល្ងាច​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៦ ឯកឧត្ដម កៅ ខុន​ដា​រ៉ា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ប្រធាន​អង្គប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១៦ ដឹកនាំ​កិច្ចប្រជុំ ទ្វេភាគី​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា​-​វៀតណាម ដែល​ភាគី​វៀតណាម​ដឹកនាំ​ដោយ​ឯកឧត្តម ឡេ គុយ​វឿង អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ និង​ជា​ប្រធាន​ប្រតិភូ​វៀតណាម ។​ ​ភាគី​ទាំងពីរ​បាន​ពិភាក្សា​ការងារ​ជាមួយ​គ្នា​ដែលជា​ស្មារតី​នៃ​កិច្ចប្រជុំ​លើក​ទី​១៥​ឆ្នាំ​២០១៥ នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម និង​បាន​លើក​ទិសដៅ​ការងារ​បន្ត ដូចខាងក្រោម​: ១.​បន្ត​ការផ្សព្វផ្សាយ​ការយល់ដឹង​ជា​សាធារណ​អំពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​តាម​បណ្តោយ​ព្រំដែន និង​ឈានទៅដល់​ការបង្កើត​ភូមិ​ឃុំ​គ្មាន​គ្រឿងញៀន​។​ ២.​បន្ត​ពង្រឹង​សមត្ថភាព​មន្ត្រី​កម្ពុជា លើ​ការងារ​អនុវត្ត​ច្បាប់ និង​ការងារ​ព្យាបាល​ស្តារនីតិសម្បទា​ ៣.​បន្ត​ផ្តល់​ពត័មា​ននិង​ជួយគ្នា​ទៅវិញទៅម​ក​បានទាន់​ពាក់ព័ន្ធប​ទ​ល្មើស​គ្រឿងញៀន ទាំង​ឃាត់ខ្លួន​ជនជាតិ​ប្រទេស​ទាំង​ពីរ មុខសញ្ញា និង​ការដឹកជញ្ជូន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ប្រទេស​ទាំង​ពីរ​ ៤.​បន្ត​រក្សា​ការរៀបចំ​ជួបប្រជុំ​តាម​ពេល​កំណត់​ប្តូរ​វេន​រវាង​បណ្តា​អង្គភាព​ជំនាញ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​រួមទាំង​កិច្ចប្រជុំ​BLO ៥.​បន្ត​ផ្លាស់ប្តូរ​បណ្តា​ប្រតិភូ​ធ្វើ​ទស្សនកិច្ច​សិក្សា​និង​ដក​ពិសោធន៍​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ប្រចាំឆ្នាំ​។​ឆ្នាំ​២០១៧​កម្ពុជា​និង​ទទួល​គណប្រតិភូ​ជាន់ខ្ពស់​នៃ​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន អេដស៍ និង​ពេស្យាចារ វៀតណាម​៕​​

ចំនួនអ្នកទស្សនា

614900
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
289
983
4539
605469
15736
22706