គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

​កិច្ចប្រជុំ​សម្របសម្រួលស្ដីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនបណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គកម្ពុជា ចិន ថៃ វៀតណាម ភូមា ទ្បាវ និង តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រឹដ្ឋកម្ម​​

ភ្នំពេញ​:ថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០១៧​ កិច្ចប្រជុំសម្របសម្រួលស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន​បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គកម្ពុជា​ ចិន​ ថៃ​ វៀតណាម​ ភូមា​ ឡាវ​ និងតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រឹដ្ឋកម្ម​(UNODC)ដើម្បីពិនិត្យពិភាក្សាលើផែនការសកម្មភាពកិច្ចសហការត្រួតពិនិត្យគ្រឿងញៀនសម្រាប់បណ្តាប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ​ (SAP-IX)បានប្រារព្វបើកក្រោមអធិបតីភាព​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងលោកជេរ៉េមីឌូក្លាស​ តំណាងUNODC​ប្រចាំតំបន់អាសុីអាគ្នេយ៍​និងប៉ាសុីភិក​ ។ លោក​ជេរ៉េមី​ ឌូក្លាស​ បានថ្លែងថាបញ្ហាគ្រឿងញៀនគឺមិនមានការថយចុះទេ​លើសកលលោក​ពិសេសបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ​ ដែលតំរូវឱ្យយើងត្រូវតែបន្តរួមគ្នាធ្វើការជាមួយគ្នាជាច្រើនទៀត។

ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានថ្លែងស្វាគមន៍និងរំលឹកការកោតសសើរដល់ភាគីថៃONCB ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះកាលពីថ្ងៃ២៣-២៥​ ខែឧសភា​ ឆ្នាំ២០១៦​ នៅក្រាប៊ីប្រទេសថៃ​បានជោគជ័យ​ ។ដោយឯកឧត្តម​នាយឧត្តមសេនីយ៍​ បានថ្លែងបញ្ជាក់ថា​គ្រឿងញៀនជាបញ្ហាសកល​ ការដោះស្រាយបញ្ហាគ្រឿងញៀនគឺជាកាតព្វកិច្ចរួម​និងទាមទារនូវកិច្ចសហប្រតិបត្តិការជាអន្តរជាតិយ៉ាងជិតស្និទ្ធ​ និងគ្រប់រូបភាពគ្រប់បណ្តាប្រទេសដែលពាក់ព័ន្ធ​ទាំងអស់ជាពិសេសប្រទេសក្នុងតំបន់។

ចំពោះប្រទេសក្នុងមហាអនុតំបន់ទន្លមេគង្គគឺពិតជាមានសារ:សំខាន់សម្រាប់ការគាំទ្រ​និងជួយគ្នាទៅវិញទៅមកក្នុងការបង្ការទប់ស្កាត់រាល់បញ្ហាដែលបានគំរាមកំហែងដោយគ្រឿងញៀន​ ភាពរឹងមាំនៃយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី​ ពហុភាគី​ យន្តការអនុតំបន់បានជួយយើងសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទន:​ យន្តការទាំងនោះរួមមានការពង្រីកកិច្ចសហការ​ ស៊ើបអង្កេត​ និងបង្រ្កាបបទល្មើសគ្រឿងញៀន​ ការផ្លាស់ប្តូរចែករំលែកពត៌មានអំពីគ្រឿងញៀនឱ្យគ្នាទៅវិញទៅមក​ ការគាំទ្រលើកផ្នែកស្មារតី​ បច្ចេកទេស​ និងសម្ភារះលើការងារប្រមូលទិន្នន័យពត៌មាន​ ការវិភាគគ្រឿងញៀន​ ការអប់រំ​បង្ការ​ ការព្យាបាល​ និងស្តានីតិសម្បទា​បណ្តុះបណ្តាលវិជ្ជាជីវ:អ្នកញៀនគ្រឿងញៀន​ គឺជាបានចូលរួមចំណែកកាត់បន្ថយបាននូវបញ្ហាប្រឈម​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​និងភាពអសកម្មនានាលើបញ្ហាសុខភាព​ និងសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍជូនប្រជាពលរដ្ឋយើងរៀងៗខ្លួន។

ជាទីបញ្ចប់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានជូនពរអោយកិច្ចពិភាក្សាពីរថ្ងៃទៅមុខទទួលបានផ្លែផ្កាបន្ថែមទៀត​ និងសូមអោយការស្នាក់នៅក្នុងប្រទេសកម្ពុជានៃប្រតិភូទាំងអស់ទទួលបាននូវផាសុខភាព​ សុខសុវត្ថិភាព​ ។

ចំនួនអ្នកទស្សនា

530812
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
64
566
4464
521813
17438
19085