គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំប្រតិភូកម្ពុជាទៅទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៨-២១ តបការអញ្ជើញរបស់ឯកឧត្តម វ៉ូ ឌឹកដាម ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ជម្ងឺអេដស៍ និង ពេស្យាចារ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​​

ហាណូយ ប្រទេសវៀតណាម ថ្ងៃទី១៨-២១ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំប្រតិភូកម្ពុជាទៅទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៨-២១ តបការអញ្ជើញរបស់ឯកឧត្តម វ៉ូ ឌឹកដាម ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ជម្ងឺអេដស៍ និង ពេស្យាចារ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅក្នុងដំណើរទស្សកិច្ចនេះ ឯកឧត្តម បានជួបប្រជុំជាមួយ ឯកឧត្តម វ៉ូ ឌឹកដាម ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ជម្ងឺអេដស៍ និង ពេស្យាចារ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ដាំ សួនយុង រដ្ឋមន្រ្តីក្រសួងការងារ និងសង្គមកិច្ចវៀតណាម និងឯកឧត្តម តូ ឡាម រដ្ឋមន្រ្តី​ក្រសួងសនិ្តសុខសាធារណៈវៀតណាម ព្រមទាំងបានធ្វើទស្សនកិច្ចមជ្ឈមណ្ឌលព្យាបាល អប់រំ និងស្តារនីតិ​សម្បទាអ្នកញៀនគ្រឿងញៀន​វៀតណាមផងដែរ ។ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តីវៀតណាម វ៉ូ ឌឹដាម ឯកឧត្តម កែ គឹមយ៉ាន បានជម្រាបជូនភាគីវៀតណាម​ថា ​កម្ពុជានៅជិតតំបន់ត្រីកោណមាសធ្វើឱ្យឧក្រឹដ្ឋជន​គ្រឿងញៀនប្រើ្របាស់ប្រទេសកម្ពុជាធ្វើជាទីកន្លែងឆ្លងកាត់ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់​ទៅ​កាន់​ប្រទេសជិតខាង និង ប្រទេស​ដទៃ​ទៀត និង​ប្រើ​ប្រាស់មួយចំនួននៅក្នុង​ប្រទេស​កម្ពុជា​ដែលធ្វើអោយប៉ៈពាល់​ដល់បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់និងសុខមាលភាពប្រជាពលរដ្ឋ​។ បច្ចុប្បន្ននេះ​រាជរដ្ឋា​ភិបាលកម្ពុជាក្រោមការដឹកនាំ​ដ៏​ឈ្លាស​វៃរបស់សម្តេចអគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា​ជាណាចក្រ​កម្ពុជា បានកំពុង​បើក​យុទ្ធនា​ការប្រ​យុទ្ធ​ប្រឆាំង​គ្រឿងញៀនទូទាំងប្រទេស​​ដែលក្នុងរយៈពេល​​៣ខែនេះ បានបង្រ្កាបបទល្មើសគ្រឿង​ញៀន​​ចំនួន ២.៦៧៧ ករណី ឃាត់ខ្លួន​ជន​សង្ស័យបានចំនួន ៦.១៣២នាក់ ចាប់​យក​គ្រឿង​ញៀន​គ្រប់ប្រភេទបានចំនួនជាង ៣៦ គីឡូក្រាម។ ក្នុងឱកាសនោះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តីក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រ​ឆាំង​​​គ្រឿង​ញៀន​សូមថ្លែងអំណរ​គុណ​រដ្ឋាភិបាលវៀតណាមចំពោះលទ្ធផលល្អនៃកិច្ច​សហ​ប្រតិ​​បត្តិការ​ត្រួត​ពិនិត្យ​គ្រឿង​​ញៀន​ជាមួយ​កម្ពុជាក្នុង​រយៈ​ពេល​កន្លងមក។ ជាមួយនេះ ភាគីវៀតណាម ក៏បានថ្លែង​អំណរ​គុណ​ចំពោះ​សមត្ថកិច្ចកម្ពុជា ដែលកន្លងមកបានសហការបង្រ្កាបបទល្មើស​គ្រឿង​ញៀន​ឆ្លង​កាត់​ព្រំ​ដែនទទួលលទ្ធផលល្អប្រសើរ។ នៅក្នុងជំនួបនេះ​ ភាគីទាំងពីរបានឯកភាពគ្នាដូចតទៅ៖

១.ភាគីវៀតណាមនឹងជម្រុញការកសាងមជ្ឈមណ្ឌលជាតិស្តារនីតិសម្បទានិង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនៅកម្ពុជាដែលថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម បានឯកភាព​ជាមួយ​ថ្នាក់​ដឹក​នាំនៃរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកសាងមជ្ឈមណ្ឌលនេះ ។

២.ភាគីទាំងពីរបន្តជម្រុញសកម្មភាពកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿង​ញៀនឆ្លង​កាត់ព្រំដែនឱ្យបានខ្លាំងក្លាបន្ថែមទៀត និងរៀបចំ​កិច្ច​ប្រជុំប្តូរវេនគ្នាឱ្យបានទៀងទាត់ ដើម្បី​ផ្លាស់ប្តូរបទ​ពិសោធន៍​លើការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនជាពិសេស​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត រវាងការិយា​ល័យ BLO នៅតាមបណ្តោយ​ព្រំដែននៃប្រទេសទាំងពីរដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់ និងបង្រ្កាបការជួញ​ដូរ​គ្រឿង​​ញៀនឆ្លងកាត់​ព្រំដែន​។

៣.ជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីកម្ពុជាលើការងារអនុវត្តច្បាប់ និងការ​ងារ​ព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៍បានផ្តាំផ្ញើនូវការសួរ សុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី ជូនចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលវៀតណាម ហើយក៏បានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្រ្តីវៀតណាម មកទស្សនកិច្ចកម្ពុជាក្នុងឆ្នាំ​២០១៧​នេះ។

ចំនួនអ្នកទស្សនា

614835
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
224
983
4474
605469
15671
22706