គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

អបអរសាទរទិវិអន្តរជាតិប្រយុទ្ធប្រឆាំងញៀន ថ្ងៃទី២៦ ខែមិថុនា ឆា្នំ២០១៧​​

(រាជធានីភ្នំពេញ) ត្រូវនិយាយថាទេ "ចំពោះគ្រឿងញៀន" អបអរសាទរទិវិអន្តរជាតិប្រយុទ្ធប្រឆាំងញៀន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆា្នំ២០១៧ នេះ ក្រោមប្រធានបទ ៉ចូលរួមទាំងអស់ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន ៉ បានប្រារព្ធធ្វើនៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយា៉ន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ មានការចូលរួមមកពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងតំណាងអគ្គស្នងការនគរបាលជាតិ អគ្គបព្ជាការដ្ឋានយោធពលខេមរាភូមិន្ទ បព្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ទីរ អង្គភាព ស្នងការដ្ឋាននគរបាល កងរាជអាវុធហតហ្ថ សឹងរង អភិបាលខណ្ឌ១២ ប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរិទ្ធ កាកបាទក្រហម សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សិល្បករ តំណាងអង្គទូត អង្កការដៃគូរ វិស័យឯកជន ។

ជាចុងបព្ចាប់នៃកម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយា៉ន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចងចាំថា ៖ គ្រឿងញៀន មិនមែនជាឱសថសម្រាប់ជួយបំបាត់ទុក្ខព្រួយ និងឱ្យពូកែ ជួយកម្លាំង ជួយធ្វើឱ្យសម្រាស់តែស្អាតនោះទេ។ ផ្ទុយទៅវិញការប្រាស់គ្រឿងញៀននាំឱ្យខូចសុខភាព និងបង្កបញ្ហាដល់ក្រុមគ្រួសារ បង្កបញ្ហាដល់សង្គមជាតិ ខុសច្បាប់ ខូចអនាគត និងអាចស្លាប់ ។

- យុវជនគំរូ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន

- គ្រឿងញៀនបំផ្លាញអនាគត និងគ្រួសារ

- ជីវិតយើង និងសហគមន៍គ្មានគ្រឿងញៀន ៕

ចំនួនអ្នកទស្សនា

614850
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
239
983
4489
605469
15686
22706