គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ពិធីបិទ សិក្ខាសាលា ស្តីពីការរឹបអូស និងការចាត់ចែងទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

រាជធានីភ្នំពេញ​ ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៧​ ឯកឧត្តម កើត រឹទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌​ បានចូលជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពីការរឹបអូស និងការចាត់ចែងទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ​ដោយការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងស្ថាប័នតុលាការ តំណាងស្ថាប័នអយ្យការ តំណាងអគ្គលេខាធិកាដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្រ្តីរាជការ និងតំណាងអង្គភាពអនុវត្តច្បាប់គ្រប់ប្រភេទ។ ក្នុងឱកាសនោះ​ ឯកឧត្តម​ កើត​ រិទ្ធ​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចដំណើរការពិភាក្សានៃអង្គទាំងមូលដែលមានភាពផុលផុសនិងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ជាពិសេសការទទួលចំណេះដឹងបន្ថែមអំពីលិខិតបទដ្ឋានគតិយុត្ត ដែលបានអនុម័តពាក់ព័ន្ធនឹងមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួមមានអនុក្រឹត្រលេខ ៣៣ អនក្រ.ប.ក ចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៦ ប្រកាសរួមចំនួនពីរ គឺ លេខ ៥៧៦ សហវ.ប្រក. និងលេខ ៥៧៧ សហវ.ប្រក. ចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៦ និងសេចក្តីសម្រេចលេខ០៥៤ សហវ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ក៏ដូចជាតួនាទី និងភារកិច្ចរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ជុំវិញការរឹបអូស និងការចាត់ចែងទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ។ ក្នុងឱកាសនោះ​ដែរ ឯកឧត្តម​ កើត​ រិទ្ធ​ បានថ្លែងបញ្ជាក់ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាស្មុគស្មាញរ៉ាំរៃ និងបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរចំពោះសង្គមជាតិ និងអនាគតរបស់កូនចៅយើងទាំងអស់គ្នា ដែលគប្បីយើង បន្តការយកចិត្តទុកដាក់ប្រកបស្មារតីទទួលខុសត្រូវខ្ពស់។ ការដោះស្រាយបញ្ហាគ្រឿងញៀន គឺជាកិច្ចការមានលក្ខណៈបែបពហុវិស័យ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ។ ការប្រើប្រាស់មូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានមកពីការរឹបអូសទ្រព្យ និងផលដែលកើតចេញពីបទល្មើសគ្រឿងញៀន ដើម្បីពង្រឹងយន្តការបង្ក្រាបបទល្មើសគ្រឿងញៀន និងបម្រើឱ្យគោលបំណងពហុវិស័យ គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយផ្សេងៗទៀត​ ដើម្បីចូលរួមចំណែកលើកស្ទួយប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ។

ជាមួយគ្នានោះ កើត​ រិទ្ធ​ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌​ ​បានធ្វើការណែនាំ និងស្នើដល់ក្រសួង ស្ថាប័ន អាជ្ញាធរ អង្គភាពអនុវត្តច្បាប់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ នូវកិច្ចការមួយចំនួនដូចខាងក្រោម៖ ​១-ចំពោះមន្រ្តីអនុវត្តច្បាប់៖ ស្នើមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវពន្លាតការតាមដានស៊ើបអង្កេត ដើម្បីឈានទៅស្វែងរកទ្រព្យសម្បត្តិដែលសង្ស័យមានជាប់ទាក់ទងនឹងបទល្មើសគ្រឿងញៀន រួចធ្វើបញ្ជីមកគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិដែលរឹបអូសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងចម្លងជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នូវរាល់មុខសញ្ញាដែលជាប្រភពនៃមូលនិធិពាក់ព័ន្ធបទល្មើសគ្រឿងញៀន ព្រមទាំងសូមពាំនាំយកព័ត៌មាននេះរាយការណ៍ជូនថ្នាក់ដឹកនាំ និងណែនាំបន្តដល់មន្ត្រីក្រោមឱវាទ ។ ​២-ចំពោះតំណាងស្ថាប័នអយ្យការ៖ ត្រូវមានកិច្ចសហការជាមួយគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិដែលរឹបអូសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីតាមដានបញ្ជីទ្រព្យសម្បត្តិដែលចាប់បាន និងរាយការណ៍ដោយមន្ត្រីនគរបាលយុត្តិធម៌ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំង ពន្លឿននីតិវិធីនៅក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការរឹបអូសទ្រព្យសម្បត្តិដែលជាផលនៃបទលើ្មសគ្រឿងញៀន។ ​៣-ចំពោះតំណាងស្ថាប័នតុលាការ៖ − មុននឹងចេញសេចក្តីសម្រេចទាក់ទងនឹងបទល្មើសគ្រឿងញៀន ក្រៅពីការផ្តន្ទាទោសជនល្មើស និងរឹបអូសគ្រឿងញៀន ស្នើឱ្យមានការពិចារណាដោយយកចិត្តទុកដាក់ពាក់ព័ន្ធនឹងការរឹបអូសទ្រព្យដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយយកបញ្ជីទ្រព្យសម្បត្តិដែលចាប់បាន ឃាត់ទុក និងបង្កកទុក ជាមូលដ្ឋាន ដើម្បីផលប្រយោជន៍រួមក្នុងការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀន − ពន្លឿននីតិវិធីក្នុងការចេញសេចក្តីសម្រេចនៅក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិដែលរឹបអូសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន អាចបន្តនីតិវិធីហិរញ្ញវត្ថ។

ចំនួនអ្នកទស្សនា

675447
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
455
771
2539
667036
9687
21080