គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ប្រតិភូ អគ្គលេខាធិការ ស្ថាប័ន​ប្រយុទ្ធប្រឆាំងគ្រឿងញៀនព្រះរាជាណាចក្រកម្ពុជា​ និងព្រះរាជាណាចក្រថៃ​ បានចុះពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល​និងស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀន

ខេត្តព្រះសីហនុ​ ថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៧​ ប្រតិភូអគ្គលេខាធិការស្ថាប័ន​ប្រយុទ្ធប្រឆាំងគ្រឿងញៀនព្រះរាជាណាចក្រកម្ពុជា​ និងព្រះរាជាណាចក្រថៃ​ បានចុះពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល​និងស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀននៅភូមិឬទ្ធី២​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ដែលភាគីកម្ពុជាដឹកនាំដោយឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​កម្ពុជា និងភាគីថៃដឹកនាំដោយឯកឧត្តម​ សៀរិនយ៉ា​ ស៊ិធីឆៃ​ អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន​ថៃ។ ក្នុងឱកាសនោះ​ ភាគីកម្ពុជាបានបង្ហាញ​លើប្លង់មេទាំងមូល​ និងចុះពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងសាងសង់ដែលជាជំនួយរបស់ភាគីថៃរួមមានអគារមន្ទីរពេទ្យ​ អគារស្នាក់នៅរបស់បុរស​ អគារស្នាក់នៅរបស់ស្រ្តី​ និងអគារបណ្តុះបណ្តាលវិជ្ជាជីវៈ​ ។ សូមបញ្ជាក់ថា​ មជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀន​ដែលគ្រោងសាងសង់លើផ្ទៃដី២០ហិកតា និងបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០១៧​ ក្រោមអធិបតីភាពឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានដំណើរការសាងសង់ការងាររបស់ខ្លួនមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ អគាររដ្ឋបាល​ បំពាក់ប្រព័ន្ធអគ្គិសនីសម្រាប់ប្រើប្រាស់​ និងធ្វើការសាងសង់អគារមួយចំនួនទៀតដើម្បីបានដំណើរការទទួលព្យាបាលស្តារនីតិសម្បទាជនរងគ្រោះដោយសារគ្រឿងញៀននាពេលខាងមុខបានឆាប់។

ចំនួនអ្នកទស្សនា

696695
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
409
553
1913
691160
8291
22644