គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

ឯកឧត្តម​ កៅ​ ខុនដារ៉ា​ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានគណកម្មការទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ​របស់រាជរដ្ឋាភិបាល​ បានដឹកនាំប្រតិភូចុះត្រួតពិនិត្យការអនុវត្តផែនការភូមិស​ គ្មានគ្រឿងញៀន​ ដែលបានអនុវត្តនៅភូមិអានសេះ​ និងឈើទាលគង

ខេត្តព្រះវិហារ​ ថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០១៨​ ឯកឧត្តម​ កៅ​ ខុនដារ៉ា​ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានគណកម្មការទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ​របស់រាជរដ្ឋាភិបាល​ បានដឹកនាំប្រតិភូចុះត្រួតពិនិត្យការអនុវត្តផែនការភូមិស​ គ្មានគ្រឿងញៀន​ ដែលបានអនុវត្តនៅភូមិអានសេះ​ និងឈើទាលគង​ ដោយមានការចូលរួមពីតំណាងក្រសួងការពារជាតិ​ ក្រសួងសុខាភិបាល​ ក្រសួងអប់រំ​ យុវជន​ និងកីឡា​ គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ ស្រុកជាំក្សាន​ ឃុំជាំក្សាន​ និងអ្នកពាក់ព័ន្ធ​ភូមិអានសេះ​ ឈើទាលគង​ ។ ក្នុងឱកាសនោះ​ ឯកឧត្តម​ កៅ​ ខុនដារ៉ា​ បានថ្លែងការកោតសើរនិងលើកទឹកចិត្ត​ដល់អ្នកពាក់ពន្ធ័ដែលបានរួមគ្នាខិតខំអនុវត្តការងារតាមផែនការដែលបានដាក់ចុះ​និងបានណែនាំឲ្យអ្នកពាក់ព័ន្ធខិតខំអនុវត្ត​នូវផែនការសកម្មភាពនេះបន្ថែមទៀតដើម្បីប្រែក្លាយភូមិទាំងពីរក្លាយជាភូមិគំរូគ្មានគ្រឿងញៀន​សម្រាប់ពង្រីកបន្តទៅបង្កើតភូមិសនៅភូមិដទៃទៀតជាប់ព្រំដែនកម្ពុជា​ ថៃ​ ។ ជាមួយគ្នានេះ ឯកឧត្តម​ កៅ​ ខុនដារ៉ា​ បានបន្ថែមថា​ ការបង្កើតភូមិសគ្មានគ្រឿងញៀននេះគឺជាជញ្ជាំងដ៏រឹងមាំសម្រាប់ទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន​ ។ ក្នុងឱកាសនោះដែរ​ ឯកឧត្តមកៅ​ ខុនដារ៉ា​ បានចែកនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនមន្រ្តីនគរបាលចំនួន២០រូបដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសគ្រឿងញៀនតាមប្រព័ន្ធកុំព្យួទរ័​ (eLearning)ដែលកម្មវិធីបណ្តុះបណ្តាលរបស់ការិយាល័យគ្រឿងញៀននិងឧក្រឹដ្ឋកម្មសហប្រជាជាតិ (UNODC)។

ចំនួនអ្នកទស្សនា

822835
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
182
436
1086
818338
7981
15543