គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

កិច្ចប្រជុំទ្វេភាគីលើកទី១១​ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញុៀន​កម្ពុជា-ថៃ​ ត្រូវបានប្រារព្ធធ្វើនៅខេត្តបុរីរ៉ាំ

បុរីរ៉ាំ​ ប្រទេសថៃថ្ងៃទី១៣​ ខែកញ្ញាឆ្នាំ២០១៧ កិច្ចប្រជុំទ្វេភាគីលើកទី១១​ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញុៀន​កម្ពុជា-ថៃ​ ត្រូវបានប្រារព្ធធ្វើនៅខេត្តបុរីរ៉ាំ​ ប្រទេសថៃ​ ដែលភាគីកម្ពុជាដឹកនាំដោយ​ឯកឧត្តម​ នាយឧត្តមសេនីយ៍មាស​ វិរិទ្ធ​ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​និង ភាគីថៃដឹកនាំដោយឯកឧត្តម ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya​Sitdhichai) អគ្គលេខាធិការ​នៃក្រុមប្រឹក្សាត្រួតពិនិត្យ​គ្រឿង​ញៀនថៃ​ ។ ឯកឧត្តម ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya​Sitdhichai) បានស្វាគមន៍ដល់ប្រតិភូភាគីកម្ពុជា​ទាំងអស់និងសូមឱ្យការស្នាក់នៅបំពេញការងារនៅព្រះរាជាណាចក្រថៃ​ជាបងប្អូនសូមប្រកបដោយផាសុខភាពហើយឯកឧត្តម​ បានលើកឡើងពីបញ្ហាគ្រឿងញៀនដែលកើតមាននៅក្នុងប្រទេសថៃ​ ក៏ដូចជាក្នុងតំបន់ទាំងមូល​ថា​ បញ្ហាគ្រឿងញៀនមិនមានសញ្ញាថមថយទេ​ដែរតម្រូវអោយយើងខិតខំរួមគ្នាដោះស្រាយ​។ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ថ្លែង​ក្នុងនាម​គណៈ​ប្រតិ​ភូកម្ពុជាអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​ឯកឧត្តមស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya Sitdhichai) និងស​ហ​ការី​ទាំង​អស់ ដែលបានផ្តល់នូវការទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅ​ហើយឯកឧត្តមបានបន្តថាកម្ពុជានៅតែមិនមែនជាប្រទេសផលិតគ្រឿងញុៀនទេហើយកម្ពុជាបាននិងកំពុងដំណើរការយ៉ាងសកម្ម និងខ្លាំងក្លាក្នុងការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀននៅទូទាំងប្រទេសកម្ពុជា​សម្រេច​បាន​នូវ​លទ្ធ​ផលសំខាន់ៗដូចជា៖ បានធ្វើការផ្សព្វផ្សាយ អប់រំ ដើម្បីបង្ការទប់ស្កាត់​ការ​ប្រើ​ប្រាស់​គ្រឿង​​ញៀន និងឱ្យភ្ញាក់រលឹកទៅរកសេវាព្យាបាលស្តារនីតិសម្បទាដោយបានលើក​ទឹកចិត្ត និងជំរុញឱ្យអ្នកប្រើគ្រឿងញៀនទៅទទួល​យកការ​ព្យាបាល​នៅ​តាម​ស​ហគមន៍ និងនៅតាមមណ្ឌលបណ្តោះអាសន្ន ជាមួយគ្នានេះដែរសមត្ថ​កិច្ច​អនុវត្ត​ច្បាប់បានខិតខំតស៊ូបង្ការបង្រ្កាបបទល្មើសគ្រឿងញៀនព្រមទាំងរឹបអូសគ្រឿងញៀន​បាន​ច្រើនជាងឆ្នាំមុនៗ។ដោយឡែកឆមាសទី១ឆ្នាំ២០១៧នេះ កម្ពុជាបាននិងកំពុង​មមាញឹក​ក្នុងការ​អនុវត្ត​យ៉ាង​​សកម្មនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀនខុសច្បាប់លើកទី១ នៅ​ទូ​ទាំង​​ប្រទេស ដោយ​គ្រាន់​តែរយៈពេល​៦ខែប៉ុណ្ណោះ អង្គភាព​អនុវត្តច្បាប់​បានបង្រ្កាប​បានចំនួន ៤,៣៣១ករណី​ ចាប់ជនសង្ស័យសរុ​ប ៩,៦៩៤ នាក់ / ស្រី ៩៥១នាក់​ ដកហូតវត្ថុតាងគ្រឿងញៀនសរុប១១៩គីឡូក្រាម៦៥៧ក្រាម មានមេតំហ្វេតាមីន ICE-WY, អ៊ិចស្តាស៊ី, ហេរ៉ូអ៊ីន, កូកាអ៊ីន, កេតាមីន, កញ្ឆាក្រៀម​ បានធ្វើផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនបានចំនួន៣,៦៥០,៨៦៧នាក់​ បណ្តុះបណ្តាលក្រុមជនបង្គោលបានចំនួន៥.០៧៧នាក់ ផ្តល់សេវាព្យាបាលដល់អ្នកញៀនបាន១១.៦០១នាក់ក្នុងនោះការព្យាបាលដោយផ្អែកលើសហគមន៍​តាមមូលដ្ឋានសុខាភិបាល បាន៤.៣០០នាក់​។ ក្នុងកិច្ចប្រជុំនេះភាគី​ទាំងពីរបានឯកភាពថាបញ្ហាគ្រឿងញៀនមិនមានសញ្ញាថមថយ ហើយភាគីថៃ​បានឯកភាព​ កោតសសើរ​និងបន្តជួយដល់ភាគីកម្ពុជាដូចខាងក្រោម :

១-ភាគីថៃកោតសសើរដល់រាជរដ្ឋាភិបាល​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្រសួងមហាផ្ទៃដែលបានខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ពិសេសយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១​ ដោយទទួលបានលទ្ធផល​ល្អ។

២-ភាគីថៃ​បានឯកភាពនូវស្មារតីជំនួបរវាងឯកឧត្តម​ ប្រាយុទ្ធ​ ចាអ៊ូឆា​ និងសម្តេចតេជោ​ហ៊ុនសែន​ ក្នុងកិច្ចប្រជុំគណ:រដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃកាលពីថ្ងៃទី៧​ ខែកញ្ញា​ ឆ្នាំ២០១៧​ នៅរាជធានីភ្នំពេញ​ ។

៣-ជួយកសាងមជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្ត​ និងផ្អែកលើសហគមន៍នៅខេត្តព្រះសីហនុ​និងជួយបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្រ្តីលើការងារព្យាបាល​និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

៤-ជួយពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់

៥-ផ្តល់សម្ភារ:​ បរិក្ខារ​ ក្នុងការងារប្រយុទ្ធប្រយុទ្ធប្រឆាំងគ្រឿងញៀន។

៦-ពង្រឹងយន្តការភូមិស​ គ្មានគ្រឿងញៀន​ នៅតាមបណ្តោយព្រំដែន​ ទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន និងប្រែក្លាយភូមិទាំងនោះទៅជាតំបន់រីកចម្រើន​ និងអភិវឌ្ឍន៍។

៧-ពង្រឹងសមត្ថភាពមន្រ្តីត្រួតពិនិត្យគ្រឿងញៀនតាមបណ្តោយព្រំដែន

៨-ទទួលដំណើរទស្សនកិច្ចការងាររឹបអូសទ្រព្យពីជំនួញគ្រឿងញៀន​ និងពន្ធនាគារ​ ។

ចំនួនអ្នកទស្សនា

675444
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
452
771
2536
667036
9684
21080