ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានដ្ឋាន អ.ជ.ប.គ.ញ. អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពី កាយវិការលំហាត់និងការស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិកម្ពុជា

នាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពី កាយវិការលំហាត់និងការស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិកម្ពុជា ដល់មន្ត្រីនគរបាលជាតិ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ។ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោកប្រធាន នាយកដ្ឋាន/មន្ទីរ លោក លោកស្រី វរសេនីយ៍ អនុសេនីយ៍ និងសិក្ខាកាមចូលរួមចំនួន ៦៣នាក់ និងការធ្វើបទឧទ្ទេសនាមដោយលោកគ្រូនគរបាលជាតិ នៃអគ្គបណ្ឌិត្យសភានគរបាលកម្ពុជា៕