ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ប្រជុំពិភាក្សាជាមួយឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការរង សហភាពសហព័ន្ធយុវជនកម្ពុជា

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការរង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាសហអធិបតីចូលរួមកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការអមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលខាងមុខ។កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ អគ្គលេខាធិការរង លោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាន សហការីស.ស.យ.ក. និងមន្ត្រីជំនាញអ.ជ.ប.គ.ញ.។