លោកឧត្តមសេនីយ៍ត្រី កង ពិសិដ្ឋ ប្រធាននាយកដ្ឋានព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម បានដឹកនាំប្រតិភូកម្ពុជាចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីការព្យាបាល និងការថែទាំសម្រាប់អ្នកប្រើប្រាស់គ្រឿងញៀនប្រភេទរំញោច
រាជធានីភ្នំពេញ : ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុសាសន៍ដឹកនាំពីលោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង លោកឧត្តមសេនីយ៍ត្រី កង ពិសិដ្ឋ ប្រធាននាយកដ្ឋានព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម បានដឹកនាំប្រតិភូកម្ពុជាចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីការព្យាបាល និងការថែទាំសម្រាប់អ្នកប្រើប្រាស់គ្រឿងញៀនប្រភេទរំញោចតាមប្រព័ន្ធអនឡាញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំរបស់អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ។កិច្ចប្រជុំនេះរៀបរៀងដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) នៅប្រទេសថៃ ដោយមានការចូលរួមពីប្រទេសមាជិកហត្ថលេខីនៃអនុស្សរណៈយោគយល់គ្នាស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងតំបន់មេគង្គ (Mekong MOU)។







