បណ្តុះបណ្តាលស្តីពីការប្រើប្រាស់ថ្នាលឌីជីថលប្រមូលទិន្នន័យអ្នកញៀនគ្រឿងញៀន​ដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទារបស់ឯកជន ចំនួន៥មជ្ឈមណ្ឌល និងមន្រី្តបង្គោល

រាជធានីភ្នំពេញ ៖​ នាព្រឹកថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍​ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. នាយដ្ឋាន​ព្យាបាល​ ស្តារនីតិសម្បទា និងសមាហរណកម្ម​ បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ថ្នាលឌីជីថលប្រមូលទិន្នន័យអ្នកញៀនគ្រឿងញៀន​ដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទារបស់ឯកជន ចំនួន៥មជ្ឈមណ្ឌល និងមន្រី្តបង្គោលនៃនាយកដ្ឋាន​ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម មានរយៈពេល២ថ្ងៃ ពីថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ. និងមានសិក្ខាកាមចូលរួមសរុបចំនួន ២២រូប។កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ព្រហ្ម សុភា ទីប្រឹក្សា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។