លោកជំទាវ ប៊ូ ប៊ុនណារ៉ា មាស វិរិទ្ធ ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណើរដោយ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា ប្រធានក្រុមការងារយេនឌ័រនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.

ខេត្តកំពង់​ស្ពឺ​៖ ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋ ស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវ ប៊ូ ប៊ុនណារ៉ា មាស វិរិទ្ធ ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណើរដោយ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា ប្រធានក្រុមការងារយេនឌ័រនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងសមាជិកសមាជិកា បានអញ្ជើញចុះសួរសុខទុក្ខ កញ្ញាអនុសេនីយ៍ទោ សូនី លីដារ៉ូស្សិកា មន្ត្រីនាយកដ្ឋានព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម និងកញ្ញា អនុសេនីយ៍ត្រី​ យ័ន ដាលីន មន្រ្តីនាយកដ្ឋានអនុវត្តច្បាប់ ចំណុះ អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដែលកំពុងសម្រាកព្យាបាល របួស ក្រោយការវះកាត់ ដោយសារ ជួប គ្រោះ ថ្នាក់ ចរាចរក្នុង អំឡុងពេលធ្វេី ដំណើរ មកបំពេញការងារនៅ អង្គភាព។ ក្នុងឱកាសនោះ លោកជំទាវ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី ឯកឧត្តម អគ្គលេខាធិការ និងជូនពរមន្ត្រីទាំងពីររូបឱ្យឆាប់ជាសះស្បើយដើម្បីបានមកបំពេញការងារទ្បើងវិញ។ ជាមួយគ្នានេះលោកជំទាវប្រធានអនុសាខាសមាគមក៏បានឧបត្ថម្ភជាសម្ភារៈនិងថវិកាមួយចំនួនជូនដល់មន្ត្រីដែលកំពុងព្យាបាលរបួស។