ក្រុមការងារនាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល

(រាជធានីភ្នំពេញ) ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៅរសៀលថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភាឆ្នាំ២០២៦ នៅសាលប្រជុំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមការងារនាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល បានជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម បណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា និងសហការី ដើម្បីស្នើសុំកិច្ចសហការគាំទ្រក្នុងការរៀបចំវគ្គបណ្តុះបណ្តាលអំពីបញ្ហាគ្រឿងញៀនដល់មន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។