ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. និងជាប្រធាន​អនុគណ:កម្មាធិការ​ពិធី​ការ​ និងផ្គត់ផ្គង់ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំស្តង់ពិព័រណ៍ក្នុងកម្មវិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយប្រធានមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦​ ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធាន​អនុគណ:កម្មាធិការ​ពិធី​ការ​ និងផ្គត់ផ្គង់​ និងឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារនីតិសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាសហអធិតីដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំស្តង់ពិព័រណ៍ក្នុងកម្មវិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយប្រធានមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនរបស់រដ្ឋ និងឯកជន តាមប្រព័ន្ធអនឡាញ (ZOOM)។