ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍

(រាជធានីភ្នំពេញ)៖នាព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីសកម្មភាពការងាររបស់រាជរដ្ឋាភិបាលប្រចាំខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួនប្រមាណ ៩០រូប។