ពិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពីជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមប្រព័ន្ធកុំព្យូទ័រ (CBT) ដល់មន្ត្រីតាមបណ្តានាយកដ្ឋាននិងមន្ទីរពិសោធន៍គ្រឿងញៀន

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទទួលបានការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង លោក ឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋាន អនុវត្តច្បាប់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី បើកវគ្គបណ្តុះបណ្តាល ជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមប្រព័ន្ធកុំព្យូទ័រ (CBT) ដែលមានរយៈពេលបីថ្ងៃដោយផ្តោតទៅលើមេរៀនសំខាន់មួយចំនួន៖-ស្ថានភាពទូទៅនៃនិន្នាការគ្រឿងញៀនកម្ពុជា និងគ្រឿងញៀនសកល-ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន-វិធីសាស្រ្តស៊ើបអង្កេត ស្រាវជ្រាវ ករណីដឹកជញ្ជូន ជួញដូរ និងចែកចាយគ្រឿងញៀន។ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ជូនដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ ត្រងត្រាប់ កត់ត្រា និងសួរសំណួរជាប្រយោជន៍ ដើម្បីទទួលបាននូវចំណេះដឹងយកទៅអនុវត្តការងារ និងជាមូលដ្ឋានក្នុងការចែករំលែកបន្តដល់មន្ត្រីនៅតាមអង្គភាពដែលខ្លួនកំពុងបំពេញការងារ។