ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី កាយវិការលំហាត់ និងការស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិកម្ពុជា ដល់មន្ត្រីនគរបាលជាតិកម្ពុជា

រាជធានីភ្នំពេញ : នាព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី កាយវិការលំហាត់ និងការស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិកម្ពុជា ដល់មន្ត្រីនគរបាលជាតិកម្ពុជា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅបន្ទប់ប្រជុំខេត្តបាត់ដំបង ទីស្ដីការក្រសួងមហាផ្ទៃ។ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន លោក លោកស្រី វរសេនីយ៍ អនុសេនីយ៍ និងសិក្ខាកាមចូលរួមចំនួន ៦២នាក់ ស្រី ៥នាក់៕