កិច្ចប្រជុំអនុគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.)។ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំត្រៀម សម្រាប់ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦មិថុនា។កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ទទួលការងារចរាចរណ៍ តំណាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ត្រី គ្រឹះ យុទ្ធគុណ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឱសថការី ជ គឹមស៊ អនុប្រធានមន្ទីរសុខាភិបាល ព្រមទាំងសមាជិកនៃអនុគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់។














