លោកស្រី ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ខែមិថុនា លើកទិសដៅការងារខែកក្កដា និងពិភាក្សាការងារផ្សេងៗ របស់មន្ទីរពិសោធន៍គ្រឿងញៀន

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរងទទួលបន្ទុក នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំ «កិច្ចប្រជុំពិនិត្យរបាយការណ៍ខែមិថុនា លើកទិសដៅការងារខែកក្កដា និងពិភាក្សាការងារផ្សេងៗ របស់មន្ទីរពិសោធន៍គ្រឿងញៀន» ដោយមានការចូលរួមពី លោកប្រធានមន្ទីរពិសោធន៍ អនុប្រធានមន្ទីរពិសោធន៍ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីនៃមន្ទីរពិសោធន៍គ្រឿងញៀន។