ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ផ្តល់កិច្ចសម្ភាសន៍ លើប្រធានបទ ការប្រារពទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា និងលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥ និង៥ខែ ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលការអនុញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញផ្តល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍បាយយ័ន TV លើប្រធានបទ « ការប្រារពទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា និងលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥ និង៥ខែ ឆ្នាំ២០២៦ » កិច្ចសម្ភាសន៍នេះប្រព្រឹត្តទៅនៅ អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.។





