ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.ប.គ.ញ. ជួបសម្តែងការគួរសម និងចែករំលែក បច្ចេកទេសទៅលើប្រធានបទ ការសិក្សាស្វែងយល់ជាមូលដ្ឋានគ្រប់ជ្រុងជ្រោយអំពីស្ថានប័នអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនសំខាន់ៗក្នុងប្រទេសកម្ពុជា
រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបសម្ដែងការគួរសម និងចែករំលែកបច្ចេកទេសទៅលើប្រធានបទ “ការសិក្សាស្វែងយល់ជាមូលដ្ឋានគ្រប់ជ្រុងជ្រោយអំពីស្ថានប័នអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនសំខាន់ៗក្នុងប្រទេសកម្ពុជា” ជូនការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)ដឹកនាំដោយលោក Inshik Sim។កិច្ចប្រជុំ សម្ដែងការគួរសម្យ នេះក៏មានការចូលរួមពីថ្នាក់ប្រធាននាយកដ្ឋាន/មន្ទីរ ដែលពាក់ព័ន្ធផងដែរ។


















