ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដឹកនាំប្រតិភូនៃអគ្គលេខាធិការដ្ឋាន និងប្រតិភូចំនួន ៣រូប នៃមន្ទីរប្រឆាំងគ្រឿងញៀនចូលរួមធ្វើការចែករំលែកអំពីរចនាសម្ព័ន្ធស្ថាប័ន ការអនុវត្តច្បាប់ យន្តការសម្របសម្រួល និងការចែករំលែកបទពិសោធន៍ក្នុងការស៊ើបអង្កេតបទល្មើសគ្រឿងញៀន ជូនដល់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម
រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុញ្ញាតអោយឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដឹកនាំប្រតិភូនៃអគ្គលេខាធិការដ្ឋាន ដោយមានការចូលរួមពីប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល ប្រធាននាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀន និងសារធាតុគីមីផ្សំ តំណាងនាយកដ្ឋានអនុវត្តច្បាប់ និងតំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងប្រតិភូចំនួន ៣រូប នៃមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការចែករំលែកអំពីរចនាសម្ព័ន្ធស្ថាប័ន ការអនុវត្តច្បាប់ យន្តការសម្របសម្រួល និងការចែករំលែកបទពិសោធន៍ក្នុងការស៊ើបអង្កេតបទល្មើសគ្រឿងញៀន ជូនដល់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដឹកនាំដោយលោក Inshik Sim ជាអ្នកសម្របសម្រួលប្រចាំតំបន់។














