ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានចូលរួម កម្មវិធីវិទ្យុស្ត្រីនៃ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា

រាជធានីភ្នំពេញ ៖ នារសៀល ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបាន ការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានចូលរួម កម្មវិធីវិទ្យុស្ត្រីនៃ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ពិភាក្សាលើប្រធានបទស្ដីពី ៖ វឌ្ឍនភាព និងបច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន និង«អត្ថប្រយោជន៍នៃApp NoDrug» ។