ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជាដឹកនាំកិច្ចប្រជុំការត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅខែកក្កដា និងបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់នាយកដ្ឋានអនុវត្តច្បាប់
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤លើ៧ថ្ងៃ នៃគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី៖- ការត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅខែកក្កដា និងបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់នាយកដ្ឋានអនុវត្តច្បាប់- ត្រួតពិនិត្យវឌ្ឍនភាពការងារបញ្ហាប្រឈមរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤លើ៧ថ្ងៃ នៃគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug - ពិនិត្យលើផែនការគោលស្តីពីផែនការយុទ្ធសាស្ត្រសំខាន់ៗនិងយន្តការដឹកនាំបញ្ជាក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ.។កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ លោកអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំធំនៃអ.ជ.ប.គ.ញ.។












