ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានដឹកនាំក្រុមការងារនាយកដ្ឋាន ចុះសហការជាមួយ ក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា

ខេត្តព្រះសីហនុ ៖ ថ្ងៃសៅរ៍-អាទិត្យ ៥-៦ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ដល់ ៥ ខែកក្កដា ឆ្នាំ ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានដឹកនាំក្រុមការងារនាយកដ្ឋាន ចុះសហការជាមួយ ក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ចុះពិនិត្យ និងបន្តអនុវត្តគម្រោងគ្រួសាររឹងមាំ (Strong Family) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។