ឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ និងជាអនុប្រធានអចិន្ត្រៃយ៍ បានដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពស្ថានភាព ការផ្សព្វផ្សាយសកម្មភាព ព្រឹត្តិការណ៍ នានាលើទំព័រប្រព័ន្ធបណ្តាញសង្គម

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) និងតាមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារគ្រប់គ្រងប្រព័ន្ធបណ្ដាញសង្គម នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ និងជាអនុប្រធានអចិន្ត្រៃយ៍ បានដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពស្ថានភាព ការផ្សព្វផ្សាយសកម្មភាព ព្រឹត្តិការណ៍ នានាលើទំព័រប្រព័ន្ធបណ្តាញសង្គម ក្នុងគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយ អោយមានភាពប្រសើរឡើង ដោយយោងតាមសេចក្ដីសម្រេចលេខ ០១៣សសរ.អ.ជ.ប.គ.ញ. ស្ដីពីការបង្កើតក្រុមការងារគ្រប់គ្រងប្រព័ន្ធបណ្ដាញសង្គម នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.។កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពី៖-លោក លោកស្រី ជាជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ-លោក លោកស្រី ជាជំនួយការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង -លោក លោកស្រី ជាជំនួយការ ប្រធាននាយកដ្ឋាន/មន្ទីរនៅសាលប្រជុំនៃ អ.ជ.ប.គ.ញ.។