ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អញ្ជើញចូលរួមជាគណៈធិបតីក្នុងកម្មវិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងនាយទាហានជាន់ខ្ពស់ កងពលតូចថ្មើរជើងលេខ៣១
ខេត្តកំពត ៖ នារសៀល ថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៦ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អញ្ជើញចូលរួមជាគណៈធិបតីក្នុងកម្មវិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងនាយទាហានជាន់ខ្ពស់ កងពលតូចថ្មើរជើងលេខ៣១ និងតំបន់ប្រតិបតិ្តការសឹករងកំពង់ស្ពឺ យោធភូមិ ភាគទី៣ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលជាអតីតប្រធានមជ្ឈមណ្ឌល ព្យាបាលនិងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កងពលតូចថ្មើរជើងលេខ៣១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។








