ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការ អ.ជ.ប.គ.ញ. ចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំលើកទី៣ នៃក្រុមការងារត្រួតពិនិត្យសារធាតុគីមីផ្សំ ក្រុមការងារ អប់រំបង្ការ និងក្រុមការងារកោសល្យវិច័យគ្រឿងញៀន

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ប្រតិភូអាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំលើកទី៣ នៃក្រុមការងារត្រួតពិនិត្យសារធាតុគីមីផ្សំ ក្រុមការងារ អប់រំបង្ការ និងក្រុមការងារកោសល្យវិច័យគ្រឿងញៀន នៃយន្តការប្រទេសហត្ថលេខីអនុស្សរណៈយោគយល់គ្នានៃប្រទេសមហាអនុតំបន់ទន្លេមេគង្គឆ្នាំ ១៩៩៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងណាននីង ប្រទេសចិន។