ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឲ្យ ក្រុមការងារបច្ចេកទេសឯកសារគោលស្តីពីគ្រឿងញៀននៃសាកលវិទ្យាល័យការពារជាតិ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឲ្យ ក្រុមការងារបច្ចេកទេសឯកសារគោលស្តីពីគ្រឿងញៀននៃសាកលវិទ្យាល័យការពារជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ សាកលវិទ្យាធិការរង និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃសាកលវិទ្យាល័យការពារជាតិ ជួបពិភាក្សាការងារ នៅសាលប្រជុំតូច នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។