ឧត្តមសេនីយ៍ត្រី កង ពិសិដ្ឋ ប្រធាននាយកដ្ឋានព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីឯកសារគតិយុត្តនានាពាក់ព័ន្ធការអនុវត្តការងារប្រចាំថ្ងៃ
រាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានអនុសាសន៍ណែនាំពី ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង ឧត្តមសេនីយ៍ត្រី កង ពិសិដ្ឋ ប្រធាននាយកដ្ឋានព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីឯកសារគតិយុត្តនានាពាក់ព័ន្ធការអនុវត្តការងារប្រចាំថ្ងៃរបស់នាយកដ្ឋាន ដើម្បីពង្រឹងសមត្ថភាពនិងប្រសិទ្ធភាពការងារដល់មន្ត្រីបម្រើការងារក្នុងនាយកដ្ឋានទាំងអស់។











