ឯកឧត្តម ព្រំ សុខា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស្ទីវិន ផាំង (Steven Pang) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាទើបតែងតាំងថ្មី
ទីស្ដីការក្រសួងមហាផ្ទៃ : ថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ព្រំ សុខា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស្ទីវិន ផាំង (Steven Pang) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី។ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីអាទិភាពនៃការអភិវឌ្ឍសង្គមរបស់កម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។






