លោក ឧត្តមសេនីយ៍ទោ​ អ៊ុយ​ សមផល្លារិទ្ធិ​ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ និងផ្ដល់ធាតុចូល​ កិច្ចប្រជុំលើកទី៣០​ នៃក្រុមការងារស្រាវជ្រាវក្រោមកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន

រាជធានី​ភ្នំពេញ​ ៖​ ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ​ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញតដ៏ខ្ពង់ខ្ពស់ពី​ ឯក​ឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​នៃអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ លោក ឧត្តមសេនីយ៍ទោ​ អ៊ុយ​ សមផល្លារិទ្ធិ​ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ និងផ្ដល់ធាតុចូល​ កិច្ចប្រជុំលើកទី៣០​ នៃក្រុមការងារស្រាវជ្រាវក្រោមកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានទទួលបន្ទុកបញ្ហាគ្រឿងញៀន(ASOD)តាមប្រព័​ន្ធZoom។