លោកឧត្តមសេនីយ៍ត្រី កង ពិសិដ្ឋ ប្រធាននាយកដ្ឋានព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម បានដឹកនាំប្រតិភូកម្ពុជារួមមានតំណាងក្រសួងសុខាភិបាល និងក្រសួងសង្គមិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានលើកទី៣១ ស្តីពីបញ្ហាគ្រឿងញៀន ក្រុមការងារព្យាបាល និងស្តារនីតិសម្បទា
រាជធានីភ្នំពេញ : ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុសាសន៍ដឹកនាំពី ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង លោកឧត្តមសេនីយ៍ត្រី កង ពិសិដ្ឋ ប្រធាននាយកដ្ឋានព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម បានដឹកនាំប្រតិភូកម្ពុជារួមមានតំណាងក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានលើកទី៣១ ស្តីពីបញ្ហាគ្រឿងញៀន ក្រុមការងារព្យាបាល និងស្តារនីតិសម្បទា តាមប្រព័ន្ធវីដេអូ (Video Conference) នៅសាលប្រជុំរបស់អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ។កិច្ចប្រជុំនេះរៀបរៀងដោយក្រុមប្រឹក្សាគ្រឿងញៀននៃប្រទេសហ្វីលីពីន (DDB) និងមានការចូលរួមពីប្រទេសសមាជិកអាស៊ាន។










