ឯកឧត្តម កេត សោផាន់ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការទទួលបន្ទុក កិច្ចសហប្រតិបត្តិការអន្តរជាតិនៃគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់និងជាសមាជិកនៃ អ.ជ.ប.គ.ញ. អមដំណើរដោយប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃអ.ជ.ប.គ.ញ. បានជួបជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា

(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បត៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី​ អដ្ឋស័ក​ ព.​ស.​២៥៧០​ ត្រូវនឹង​ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ឯកឧត្តម កេត សោផាន់ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការទទួលបន្ទុក កិច្ចសហប្រតិបត្តិការអន្តរជាតិនៃគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់និងជាសមាជិកនៃ អ.ជ.ប.គ.ញ. អមដំណើរដោយប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃអ.ជ.ប.គ.ញ. បានជួបជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បី សម្ដែងការគួរសម និងពិភាក្សាការងារស្តី កិច្ចការងារសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រទេសឥណ្ឌា នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសាលប្រជុំតូច។