ឯក​ឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស លើគម្រោងផែនការចំណូល ចំណាយថវិកាឆ្នាំ២០២៧

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៦ ឯក​ឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស លើគម្រោងផែនការចំណូល ចំណាយថវិកាឆ្នាំ២០២៧ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕